មេប៉ុស្តិត្រែងត្រយឹងរងបណ្តឹងថាបានធ្វើទារុណ្ឌកម្មសួរចម្លើយលើជនសង្ស័យគថ្លង់ទាំងយប់ពេលដៃកំពុងជាប់ខ្នោះ

កំពង់ស្ពឺ៖ មេប៉ុស្តិត្រែងត្រយឹងនៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក សែម វុឌី បានរងបណ្តឹងថាបានវាយធ្វើទារុណ្ឌកម្មសួរចំម្លើយលើជនសង្ស័យគថ្លង់ក្រោយចាប់វាយខ្នោះនាំខ្លួនទាំងកណ្តាលយប់ទៅកាន់ប៉ុស្តិនគរបាលរដ្ឋបាលត្រែងត្រយឹង គ្រាដែលបុរសគថ្លងយកដុំថ្មគប់ដំបូលផ្ទះអ្នកបើកល្បែងជល់មាន់អនឡាញ។

លោកស្រី យូ ស៊ីណាត អាយុ៧០ឆ្នាំរស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចបាននិយាយថា នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោងប្រមាណជា១០និង០០នាទីកូនប្រុសរបស់គាត់ឈ្មោះ គ្រុយ ធីយ៉ា អាយុ៤០ឆ្នាំបានយកដុំថ្មគប់ទៅលើដំបូលផ្ទះគេដែលកំពុងមានការជួបជុំលេងល្បែងជល់មាន់។ហើយការគប់នោះដោយសារតែកន្លែងដែលជួបជុំលេងជល់មាន់មានការហ៊ោរកញ្ជៀវបង្កសំឡេងរំខានដល់ដំណេករបស់គ្រួសារគាត់រាល់យប់។ក្រោយកូនប្រុសរបស់គាត់គប់ដុំថ្មរួច ស្រាប់តែនៅម៉ោង១០និង៣០នាទីយប់ ក៏មានប៉ូលីស៤នាក់ជិះរថយន្តហាយឡិនឌ័រពណ៌ក្រហមមួយគ្រឿងមកដល់ផ្ទះហើយក៏បានចាប់វាយខ្នោះកូនប្រុសរបស់គាត់រុញចូលឡាននាំយកទៅប៉ុស្តិនគរបាលត្រែងត្រយឹងបាត់។លុះនាំខ្លួនទៅដល់ប៉ុស្តិ នាយប៉ុស្តិខាងលើព្រមទាំងកូនចៅក៏បានដាល់ទៅលើផ្ទៃមុខកូនប្រុសគាត់ទាំងដៃចាប់ខ្នោះជាច្រើនដៃបណ្តាលឱ្យដួលទៅលើដីនិងចាប់លើកឡើងមកវិញបង្ខំឱ្យផ្តិតមេដៃបញ្ចប់រឿង ហើយក៏បានដោះលែងមកផ្ទះវិញនៅម៉ោង១២និង៣០នាទីយប់ថ្ងៃដដែល។

លោកស្រីជាម្តាយបុរសគរថ្លង់ក៏បានបញ្ជាក់បន្ថែមថា ពេលដើរមកដល់ផ្ទះ គាត់បានឃើញផ្ទៃមុខកូនរបស់គាត់មានសភាពហើមជ៉ាំនិងបែកបបូមាត់។គ្រានោះកូនប្រុសគាត់បានប្រាប់ពីសកម្មភាពដែលមេប៉ុស្តិនិងគូកនបានវាយធ្វើបាបនិងធ្វើទារុណ្ឌកម្មទាំងដៃកំពុងជាប់ខ្នោះពេលចាប់យកទៅ។គាត់ថាកូនប្រុសគាត់ត្រឹមតែទោសគប់ដុំថ្មលើដំបូលផ្ទះមិនដល់ថ្នាក់ចាប់គ្រៀកវាយខ្នោះនោះទេហើយក៏មិនដល់វាយធ្វើទារុណ្ឌនោះដែរម្យ៉ាងកូនគាត់ក៏មានពិការភាពផងដែរ។គាត់សុំឱ្យផ្តល់ភាពយុត្តិធម៌ដល់កូនប្រុសពិការភាពរបស់គាត់ដោយឱ្យមេប៉ុស្តិនៃឃុំត្រែងត្រយឹងចេញមុខទទួលខុសត្រូវលើរឿងនេះ ហើយក៏សុំឱ្យអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដែលកំពុងបើកលេងគគ្រឹកគគ្រេង ស្រែកហ៊ោបង្កការរំខានដល់ដំណេកពលរដ្ឋក្នុងពេលយប់ផងដែរ។

ពាក់ពន្ធ័និងការប្តឹងចោទប្រកាននេះលោក សែម វុឌី នាយប៉ុស្តិ៍ត្រែងត្រយឹងបានប្រាប់តាមទូរសព្ទ័នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២នេះថាលោកអត់បានវាយធ្វើបាបនិងធ្វើទារុណ្ឌកម្មទេព្រោះលោកក៏ដឹងដែរថាបុរសដែលបានឃាត់មកនោះមានកាយសម្បទារមិនគ្រាន់(គ) តែអ្វីដែលលោកចាប់យកមកគឺដើម្បីធ្វើកិច្ចសន្យាបញ្ឈប់មិនឱ្យប្រព្រឹត្តដូច្នេះទៀត ខណៈសកម្មភាពបែបនេះកើតឡើងច្រើនដងមកហើយ។

CATEGORIES
Share This