សង្ស័យស្រវឹងស្រាបើករថយន្តទៅបុករថយន្ត និងបន្តបុកម៉ូតូមួយគ្រឿងផ្សេងទៀតដែលកំពុងចតចោល

ខេត្តបាត់ដំបង! រថយន្តCAMRYមួយគ្រឿងសង្ស័យតៃកុងស្រវឹងស្រាបានបើករ៉េចង្កូតទៅបុករថយន្តតូរីសពេញទំហឹងនិងបន្តទៅបុកម៉ូតូមួយគ្រឿងផ្សេងទៀតដែលកំពុងចតចោល ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដតូរីសមួយគ្រឿង ពណ៌ ស.ពាក់ ស្លាកលេខ បាត់ដំបង 2B.8854 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្ត CAMRYពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2A.1233 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិច និងបានរ៉េចង្កូតទៅបុករថយន្តតូរីសពេញទំហឹងបណ្តាលអោយកំពិតមួយចំហៀងផ្នែកខាងឆ្វេងនិងបន្តទៅបុកម៉ូតូមួយគ្រឿងផ្សេងទៀតដែលកំពុងចតចោលអោយរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុដោយភាគីខាងរថយន្តតូរីសទាមទាសំណង ១០០០ដុល្លា និងសម្របសប្រួលបញ្ចប់ត្រឹម ៥០០ដុល្លា ចំណែកម៉ូតូខូចខាតបន្តិចបន្តួចត្រូវបានម្ចាស់យកធ្វើខ្លួនឯង។

CATEGORIES
Share This