ប្រកាសតែងតាំង គណៈកិត្តិយស និង គណៈកម្មាធិការ អនុសាខាក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណត្រូវបានប្រកាសជាប្រធានអនុសាខាកាកបាទក្រហមក្រុងសិរីសោភ័ណរួមនឹងព្រះតេជគុណអស់លោកលោកស្រីព្រះកិត្តិយសនៃគណៈកម្មាធិការសាខាកាកបាទក្រហមក្រុង។

ពិធីប្រកាសនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព លោកលីសារីអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្ត។
គណៈកិត្តិយសត្រូវបានប្រកាសតែងតាំងមានចំនួន៨ រូប ក្នុងនោះ ក៌មានព្រះតេជគុណ ប៉ាត សុគន្ធ អនុគណក្រុង សិរីសោភ័ណមួយព្រះអង្គផងដែរ ហេីយអនុសាខា ចំនួន៨ រូបព្រមទាំងមានមន្ត្រីប្រចាំការចំនួន ២រូប។
លោក ស្រេងសុផល អភិបាលក្រុងនឹងជាប្រធានអនុសាខាក្រុងបានឡើងធ្វើការប្តេជ្ញាចិត្តខ្ពស់ ប្ដេជ្ញារក្សាសាមគ្គីភាពផ្ទៃក្នុងលើកកម្ពស់ក្នុងការដឹកនាំ តម្រង់ទិសដៅដល់សមាជិករបស់ខ្លួនយកចិត្តទុកដាក់ ដល់អ្នកស្ម័គ្រចិត្តនិងក្រុមយុវជនបន្តបង្កើននូវកិច្ចសហការ ល្អជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្ដេជ្ញាចិត្តគ្រប់គ្រងចំណូលចំណាយឲ្យមានតម្លាភាពគណនេយ្យភាព។
លោក លី សារី ដែលជាអនុប្រធានអចិន្ត្រៃយ៍បានមានប្រសាសន៍ថា ទោះបីជាសកលលោកទាំងមូលទាំងនោះក៏មានកម្ពុជាផងដែរស៊ូទ្រាំនូវជ័យជម្នះបញ្ហាជាច្រើនអាចអូសបន្លាយយូរឆ្នាំក៏ដោយក៏កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនរួមជាមួយគណៈកម្មាធិការសាខា នៅតែបន្តជំរុញសកម្មភាព ជួយជនរងគ្រោះ និងជនងាយរងគ្រោះបានទាន់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរសាសនា ឬនិន្នាការនយោបាយអ្វី ឡើយដោយ មិនទុកឱ្យមាននរណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។លោក លី សារី បានបន្តទៀតថា ពិធីប្រកាសសមាសភាពជូនដល់ប្រទេស អស់លោក លោកស្រីនៅថ្ងៃនេះ សំដៅលើកកម្ពស់ស្មារតីសាមគ្គី លើវិស័យមនុស្សធម៌ អនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់កាកបាទក្រហមកម្ពុជា ហើយសង្ឃឹមជឿជាក់ថា ព្រះអង្គ អស់លោក លោកស្រីនឹងខិតខំស្វែងរកនូវការ ឧបត្ថម្ភទាំងសម្ភារៈថវិកាដើម្បីបន្តដោះស្រាយគ្រប់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋទីទាល់ក្រកុមារកំព្រា គ្មានទីពឹង និងជនងាយរងគ្រោះដូចជាគ្រោះទឹកជំនន់គ្រោះរាំងស្ងួតនិងគ្រោះមហន្តរាយធម្មជាតិជាដើម។

CATEGORIES
Share This