ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣គ្រួសារក្នុងឃុំព្រែកនរិន្ទ បានទទួលអំណោយមនុស្សធម៌ពី អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឯកភ្នំ

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក ម៉ិល សុផល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឯកភ្នំ បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុក ផ្តល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលមានជីវភាពខ្វះខាតរស់នៅក្នុងភូមិព្រែកនរិន្ទ ឃុំព្រែកហ្លូនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះដែរលោក លោក ម៉ិល សុផល បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានេះលោក ប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់គ្រួសារទាំងអស់សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។
ជាកិច្ចឆ្លើយតប គ្រួសាររងគ្រោះ បានថ្លែងគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។

សម្ភារៈអនុសាខាផ្ដល់ជូនរួមមាន៖ អង្ករ ២៥ គក ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ត្រីខ ១ យួរ និងថវិកា ៥០.០០០ រៀលផងដែរ។

CATEGORIES
Share This