ឯកឧត្ដម ចៅ សុធី នាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃចំនួន០៣វត្តនៅក្នុងស្រុកសង្កែ

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនិងបិណ្ឌវេនទី១ ឯកឧត្ដម ចៅ សុធី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ព្រះ ឯកឧត្ដម ឈុន ចាន់សុខា អនុប្រធានក្រុមការងារចុះជួយឃុំកំពង់ព្រះ បានដឹកនាំក្រុមការងារដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក ឃុំ យុវជនឃុំ នាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃចំនួន០៣វត្ត ក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក ហ៊ីង ស៊ីថា មេឃុំកំពង់ព្រះ បានអោយដឹងថា វត្តទាំងបីដែលទទួលបានទេយ្យទាន និងទេយ្យវត្ថុ នាពេលនេះរួមមាន -វត្តបញ្ញា -វត្តកំពង់ព្រះ និងវត្តសីតវ័ន ដែលក្នុងមួយវត្តទទួលបាន -អង្ករ០១ការ៉ុង 

-ទឹកផ្លែឈើ០៥កេះ

-ទឹកសុទ្ធ០៥កេះ

-ទឹកត្រី០៥យួរ

-ទឹកស៊ីអ៊ីវ០៥យួរ

-ស្ករស០៥គីឡូក្រាម

-សាច់ក្រក០៥គីឡូក្រាម

-ឆៃពៅ០៥គីឡូក្រាម

-ធូប០៥ដុំ

-តែ០៥កញ្ចប់

-ទៀន០១ដុំ

-ប្រេងសណ្តែក០១ដប

-ប៊ិចេង០៥គីឡូក្រាម

-ទឹកដោះគោ១០កំប៉ុង

-ខ្ទឹមស០៥គីឡូក្រាម

និងបច្ច័យ ២០ម៉ឺន លើសពីនេះក៏បានជូនបច្ច័យតាជីយាយជីចំនួន៦០នាក់ផងដែរ។

CATEGORIES
Share This