យុវជន​សាខា​កាកបាទក្រហមកម្ពុជាខេត្ត​ប៉ៃលិន ចំនួន ២៥នាក់​នៃ​វិទ្យាល័យ​ហ៊ុន ​សែន​ក្រុង​ទេពនិម្មិត​ប៉ៃលិន ទទួលបាន​វគ្គ​បណ្តុះបណ្តាល​ជា​មូលដ្ឋាន​

ខេត្ត​ប៉ៃលិន​៖ នៅ​​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយ​មាន​ការចង្អុល​ដឹកនាំ​ពីលោកជំទាវបាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត​ប៉ៃលិនលោកជំទាវពៅ សុខ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិកា​សាខាបាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋានស្តីពីប្រវត្តិ​ចលនា​កាកបាទ​ក្រហម​-​អឌ្ឍចន្ទ​ក្រហមតួនាទី​ភារកិច្ច​របស់​យុវជន និងវិជ្ជា​សង្គ្រោះ​បឋម រយៈពេល១​ថ្ងៃ​ពេញជូន​ដល់​យុវជន​សាខា​កាកបាទក្រហមកម្ពុជាខេត្ត​ប៉ៃលិនចំនួន២៥​នាក់​(​ស្រី ១៣​នាក់​) នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន​។​

​លោកជំទាវ ពៅ សុខ បាន​ពាំនាំ​នូវ​ប្រសាសន៍​ពី​សំណាក់​លោកជំទាវបាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត​ប៉ៃលិនផ្តាំផ្ញើ​សួរសុខទុក្ខ​ដល់ក្មួយៗ​យុវជន​ទាំង​អស់ដែល​បាន​ចូលរួម​ជាមួយ​ចលនា​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជាសំដៅ​ជួយ​រំលែក​ទុក្ខលំបាក​របស់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ។​

លោកជំទាវ​បាន​គូសបញ្ជាក់​ពី​គោលបំណង​នៃ​ការបើក​វគ្គ​នេះ​គឺដើម្បី​ពង្រឹង និងពង្រីក​កម្លាំង​មនុស្សធម៌ ក្នុង​នោះ​ឱ្យ​យុវជន​កាកបាទក្រហម​យើងបាន​យល់ដឹង​ស៊ីជម្រៅ​ពី​ចលនា​កាកបាទក្រហម តួនាទី​ភារកិច្ច​របស់​ខ្លួន និង​វិជ្ជា​សង្គ្រោះ​បឋម ដែល​ជា​មុខវិជ្ជា​មួយ​អាច​ជួយសង្គ្រោះ ឫ​កាត់បន្ថយ​ការឈឺចាប់​របស់​ជនរ​ង​គ្រោះ​ដោយ​គ្រោះថ្នាក់​ផ្សេងៗ​បាន មុន​ឡានពេទ្យ ឫ​ក្រុមគ្រូពេទ្យ​មកដល់ ជាពិសេស​ការសង្គ្រោះ​ក្នុង​បរិបទ​ជំងឺ​កូវី​ដ​១៩ ។​

​ឯកឧត្តម ឌឹន គឹម នាយក​ប្រតិបត្តិ​សាខា មានប្រសាសន៍​សូម​សម្តែង​នូវ​ការកោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការ​បញ្ចប់​វគ្គ​នា​ថ្ងៃនេះ និងបាន​មានមតិ​ផ្តាំផ្ញើ​ដល់ ក្មួយៗ​យុវជន​ទាំងអស់​ត្រូវ​ខិតខំ​រៀន​សូត្រ​នៅ​សាលា​ដើម្បី​ជា​ទំពាំ​ង​ស្នង​ឬ​ស្សី បណ្តុះ​គំនិត​អោយ​ចេះ​ស្រលាញ់​ការងារ​សង្គម​ដើម្បី​ខ្លាយខ្លួនជា​យុវជន​គំរូ ត្រូវ​ជៀសវាង​អោយ​ឆ្ងាយ​នូវ​ទង្វើ​មិន​គម្បី​នានា​ដែល​សង្គម​ស្ពប់ខ្ពើម និង​អោយ​យកចំណេះ​វិជ្ជា​ដែល​បាន​សិក្សា​យកទៅ​ចែ​ករំ​លែង​បន្ត​ដល់​សិស្សានុសិស្ស ។​

CATEGORIES
Share This