មុខសញ្ញាលួចយកទ្រព្យសម្បត្តិម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ខេត្តបាត់ដំបង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃហើយព្យាយាមរត់គេចខ្លួន។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៣ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនសង័្សយត្រូវបានឃាត់ខ្លួនឈ្មោះ សុខ សុធារី ភេទស្រី អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន និងដកហូតបានវត្ថុតាងរួមមាន!
-ទ្រនាប់ជើងចំនួន០២គូរ , ស្រោមជើងចំនួន០២គូរ , ភួយ ចំនួន០១ , អាវកាក់ក្នុងចំនួន ០១ ,ខោអាវឈុតចំនួន០១ឈុត , ខោរាងចំនួន០៣ ,ក្រមាពោះគោចំនួន០១ ,អាវឈុតចំនួន០១ ,អាវក្រៅដៃវែងចំនួន០១ ,ក្រែមលាបមាត់ចំនួន០១ ដើម ,និងសេរ៉ូមលាបមុខចំនួន០១ ដើម។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃកើតហេតុខាងលើជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិជារបស់ជនរងគ្រោះឈ្មោះ ជាង ជាន ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ហើយក្នុងពេលធ្វើសកម្មភាពនេះភ្លាមជនសង្ស័យបានគេចចេញពីកន្លែងកើតហេតុ ហើយភ្លាមៗជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល និងបន្តតាមស្វែងរកជនសង័្សយខាងលើ រហូតដល់ម៉ោងប្រមាណ ១៣ រសៀលថ្ងៃដដែល ត្រូវបានសមត្ថកិច្ចនគរបាលនិងជនរងគ្រោះឃាត់ខ្លួនព្រមទាំងដកហូតទ្រព្យសម្បត្តិប្រគល់ជូនជនរងគ្រោះវិញផងដែរ រីឯជនសង័្សយត្រូវបានសមត្ថកិច្ចនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់។

CATEGORIES
Share This