រថយន្តធំ ដឹកស្រកាត្រីជាង១០តោន ក្រឡាប់ផ្ងាជើង បង្កការកកស្ទះ ចរាចរលើផ្លូវជាតិលេខ៥

បន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរ មួយបានកើតឡើង បង្កឡើងដោយរថយន្តធន់ធំមួយគ្រឿង ដឹកស្រកាត្រីជាង១០តោន បើកក្រឡាប់ផ្ងារជើង បណ្តាលឲ្យស្ទះចរាចរលើកំណាត់ផ្លូវជាតិលេខ៥ អស់មួយសន្ទុះធំ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរខាងលើ បង្កឡើងដោយ រថយន្តធុនធំ ម៉ាកហីយ៉ាន់ដាយ ប្រភេទផ្លូវ៥ ពាក់ផ្លាក់លេខ ព្រៈសីហនុ 3A-1600 បានដឹកស្រការត្រីប្រមាណជាង១០តោនចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គោលដៅទៅខេត្តកណ្តាល នៅពេលបើកបរមានភ្លៀងធ្លាក់ខ្លាំងតៃកុងគ្រប់គ្រងរថយន្តមិនបាន ក៏បណ្តាលឲ្យក្រឡាប់ធ្លាក់ការ៉ុងច្រកស្រការត្រី ជ្រុះរាយប៉ាយពេញផ្លូវ បណ្តាលឲ្យ ស្ទះចរាចរណ៍ ទាំងសងខាងផ្លូវអស់មួយសន្ទះធំ ។

ប្រភពបន្តថា ករណីនេះ បានបង្កឲ្យ ខូចខាតទ្រុងរថយន្តផ្នែកខាងស្តាំ និងម្ចាស់រថយន្តរងរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលស្រុកអូរជ្រៅ បានចុះជួយ សម្រួលចរាចរ នៅកន្លែងកើតហេតុ និងស្ទូចរថយន្តចេញពីផ្លូវដើម្បីសម្រួលចរាចរឱ្យអ្នកធ្វើដំណើរ បានឆ្លងកាត់ដូចធម្មតាវិញ ៕

CATEGORIES
Share This