នគរបាលស្រុកសំពៅលូនឃាត់ខ្លួនស្ត្រីម្នាក់ពីបទរក្សាទុកសារធាតុញៀន

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានចុះល្បាតនិងបង្រ្កាបឃាត់ខ្លួនស្ត្រីម្នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ញ៉ាន សុឃួន ហៅ ង៉ិ ភេទស្រី អាយុ ៤៧ ឆ្នាំ មានទីលំនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាមួយវត្ថុតាងរួមមាន:
– ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូក និងពណ៌បៃតង មានត្រាអក្សរបរទេស (WY,A,Y1) ចំនួន ១៥០ គ្រាប់ ទម្ងន់ ១៥,០៣ ក្រាម សង្ស័យមានសារធាតុញៀន
– ទូរស័ព្ទដៃចំនួន០១គ្រឿង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕

CATEGORIES
Share This