កម្ពុជា​-ថៃ​ ជំរុញ​ឲ្យ​មាន​ការ​តាំង​ពិព័រណ៍​​ពាណិជ្ជកម្ម​ ​ដើម្បី​​រឹតចំណង​មេត្រីភាព​ឲ្យ​​កាន់តែ​ប្រសើរឡើង

146

ឧ​ត្ត​រ​មាន​ជ័យ​ ៖ ​​ អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ​ជំរុញ​ឲ្យ​មាន​ការ​តាំង​ពិព័រណ៍​​ពាណិជ្ជកម្ម​ថៃ​-​កម្ពុជា ​​ដើម្បី​ធ្វើការ​ផ្សារភ្ជាប់​ចំណង​សម្ព័ន្ធ​មេត្រីភាព​រវាង​ថៃ​-​កម្ពុជា​ ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​ធ្វើ​ពាណិជ្ជ​កម្ម ​របស់​ពល​រដ្ឋ​ នឹង​អាជីវករ​ទាំងពីរ​ឲ្យ​​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល ​រវាង​គា្ន​ នឹង​គា្ន​។

ឯកឧត្តម ថុង​ឆៃ​ចា​រើ​ន​ ផាណិត​គុណ អភិបាលរង​ខេត្ត​ស៊ីសាកេ​ត ​តំណាង​ឲ្យ​ខេត្ត​ផ្សេងៗ​ទៀត​ បាន​លើក​ឡើងថា​ ការ​ធ្វើ​ពិព័រណ៍​ពាណិជ្ជកម្ម​បើក​ស្តង់​លក់ដូរ​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​ ​នឹង​ផលិត​ផល​ផ្សេងៗ​ នៅពេលនេះ​ គឺ​ខាង​អាជ្ញាធរ​ថៃ​ ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​​ចង់​បញ្ជាក់​ពី​ការ​រឹតចំណង​សាមគ្គី សម្ព័ន្ធ​មេត្រីភាព​អោយ​កាន់តែ​មាន​ភាព​ស្និត​ស្នាល​រវាង​ពលរដ្ឋ​កម្ពុជា ​នឹង​ពលរដ្ឋ​ថៃ ​ ក្នុង​ការ​ទំនាក់ទំនង​ការដោះដូរ​ផលិតផល​ នឹង​ទំនិញ​ផ្សេងៗ​ រវាង​ពលរដ្ឋ​ទាំង​២​អោយ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ជាង​មុន​ ។ ក្នុង​ការ​ផ្សារភ្ជាប់​មិត្តភាព​ចំពោះ​ខេត្ត​ជាប់​ព្រំដែន​ នឹង​គា្ន​ដើម្បី​ជំរុញ​អោយ​មាន​ការ​អភិវឌ្ឍ​ ​ការងារ​លើ​គ្រប់​វិស័យ ​តាម​រយៈ​ការ​ចង់​សម្ព័ន្ធ ​មេត្រីភាព​ដ៏​យូរ​អង្វែង​នេះ​ផង​ដែរ​។

សម្រាប់​ ឯកឧត្តម ឃិន ញាណ អភិ​បាល​រង​ស្តីទី​ ​​មាន​ប្រសាសន៍​ថា ​​ក្នុងនាម​អាជ្ញាធរ​ខេត្ត​ ឯកឧត្តម​បាន​ធ្វើការ​កោត​សរសើរ​យ៉ាង​ខាំ្លង​ចំពោះ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់​របស់​ថៃ​ ដែល​ជា​និច្ច​កាល​តែងតែ​ធ្វើការ​ទំនាក់ទំនង​គា្ន​ បាន​យ៉ាង​ល្អ​ជាមួយ​អាជ្ញាធរ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​ដើម្បី​ផ្សារ​ភ្ជាប់​សាមគ្គី​ភាព​សម្ព័ន្ធ ​មេត្រីភាព​នឹង​គា្ន​ដើម្បី​ធ្វើ​ការ​ជំរុញ​ឲ្យ​​ពលរដ្ឋ​រស់នៅ​តាម​​ខេត្ត​ជាប់​ព្រំដែន​ទាំង​អស់​មានការ​អភិវឌ្ឍ​​​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ ​។

ឯកឧត្តម ​បាន​បន្ដថា ​ កន្លងមក ​អាជា្ញធរ​ថៃ​​ ​ធ្លាប់​​បានធ្វើ​ការ​សំរួល​ការងារ​ល្អៗ​ ​​ជាច្រើន​រវាង​ខេត្ត​តាម​ព្រំដែន​ ពិសេស​នោះ ​គឺ​ការ​ផ្លាស់ប្ដូរ​ទំនិញ​រវាង​អាជីវករ​លក់ដូរ​នៅ​តំបន់​ជាប់​ព្រំដែន​គឺ​ការ​ទំនាក់​ទំនង​គា្ន​ បាន​យ៉ាង​ល្អ​ប្រសើរ​។​ នេះ​គឺជា​មោទនភាព​មួយ​របស់​ខេត្ត​ជាប់​តាម​ព្រំដែន ​ដែល​បាន​សាមគ្គី​គា្ន​ បើទោះបី​ ជា​មាន​បញ្ហា​អ្វី​មួយ​ បាន​កើតឡើង​ក៏ដោយ​ ក៏​ខាង​ភាគី​ថៃ ​នឹង​កម្ពុជា ​បាន​ធ្វើការ​ដោះស្រាយ​គា្ន​ ដោយ​សន្តិវិធី​ផង​ដែរ​។

ទន្ទឹម​គា្ន​នោះ​ដែល​ ឯកឧត្តម ​អភិបាលរង​ខេត្ត​ទាំង​២​ ព្រមទាំង​មន្ត្រី​ចូលរួម​ទាំងអស់​បាន​ធ្វើ​ការ​សម្ពោធ ​កាត់​ខ្សែបូ ​តំណាង​ជា​មិត្តភាព​ដើម្បី​ដាក់​អោយ​ដំណើរ​ការរៀបចំ​ការ​តាំង​ពិព័រណ៍​​​ពាណិជ្ជកម្ម​រវាង​ថៃ​-​កម្ពុជា ​ចាប់​ពីពេលនេះ​ តទៅ​។​ បន្ទាប់មក​ឯកឧត្តម​ បាន​អញ្ជើញ​ធ្វើការ​ទស្សនា​មើល​តាម​ស្តង់​តូប​លក់ទំនិញ​នីមួយៗ​របស់​អាជីវ​ករ​ទាំង​អស់​គា្ន​ផងដែរ​។

គួរបញ្ជាក់ថា ​​ការ​រៀបចំ​ការ​តាំង​ពិព័រណ៍​ ​មាន​ស្តង់​លក់ដូរ​ទំនិញ​ នឹង​ផលិតផល​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេងៗ​ របស់​ពលរដ្ឋ​ទាំងពីរ មាន​ចំនួន​៥០​ស្តង់​ ​​ចាប់ពី​ថ្ងៃទី​២២​ រហូតដល់​ថ្ងៃទី​២៥​កុម្ភៈ ​ឆាំ្ន​២០១៨​ នេះ​ ​បាន​ប្រព្រឹត្តិ​ ​នៅ​បរិវេណ​បេនឡាន​អូរ​សា្ម​ច់ ​ក្រុង​សំរោង ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​៕

ចំណែក