អាជ្ញាធរស្រុកភ្នំស្រុក ចុះផ្សព្វផ្សាយពី ការទប់ស្កាត់ជម្ងឺគ្រុនឈាម និងផ្តល់ថ្នាំអាបែត ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
បន្ទាយមានជ័យ ៖ អាជ្ញាធរស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ជូ បុត្រ ជាអភិបាលស្រុក នៅថ្ងៃទី០៥ ខែកញ្ញា ម្សិលមិញនេះ បានចុះផ្សព្វផ្សាយពី ការទប់ស្កាត់ជម្ងឺគ្រុនឈាម និងផ្តល់ថ្នាំអាបែត ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
លោកជូ បុត អភិបាលស្រុកភ្នំស្រុក បានមានប្រសាសន៍ថា រដូវនេះគឺជារដូវវស្សា ភ្លៀងធ្លាក់ជោគជាំ បង្កឲ្យមានទឹកដក់តាមគ្រឡុក សំបកកង់ឡាន កង់ម៉ូតូ ឬវត្ថុដែលអាចដក់ទឹកបាន ដែលជាជម្រកនិងសំបុកមូសខ្លាពង កូន ហើយមូសខ្លាញី គឺជា ភ្នាក់ចម្លងនូវជម្ងឺគ្រុនឈាមយ៉ាងសាហាវ ដូច្នេះដើម្បីលុបបំបាត់ជម្រកមូសខ្លា គឺយើងត្រូវ ប្រមូលដូចជាសំបកកង់ឡាន កង់ម៉ូតូ ឬ វត្ថុដែលអាចដក់ទឹកភ្លៀងបាននោះ កប់និងដុតចោលចំណែកគ្រឡុក យើងត្រូវកាយដីលុប តាមពាងឬអាងទឹក ត្រូវចិញ្ចឹមត្រីក្រឹម ឬដាក់ថ្នាំអាបែត ។ សកម្មភាពនេះ គឺ យើងធ្វើដើម្បីបំផ្លាញមូសខ្លា និងបំបាត់ជម្រកមូសខ្លាពងកូន ។
ក្នុងដំណើរចុះផ្សព្វផ្សាយនេះដែរ អាជ្ញាធរក៏បានដើរដាក់អាថ្នាំអាបែត តាមលំនៅដ្ឋាននក្នុងភូមិទាំង០៥ ក្នុងឃុំប៉ោយចារ និងចែកថ្នាំអាបែតដល់ប្រជាពលរដ្ឋចំនួន២៦ការុង ដោយក្នុង០១ការុងទម្ងន់២០គីឡូក្រាម ៕