ស្ត្រីម្ចាស់ផ្ទះសំណាក់ម្នាក់ សង្ស័យខ្យល់គរ បានដេកស្លាប់នៅក្នុងបន្ទប់ យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ ស្ត្រីម្ចាស់ផ្ទះសំណាក់ម្នាក់ សង្ស័យខ្យល់គរបានដេកស្លាប់ នៅក្នុងបន្ទប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៥និង២០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្រុមទី១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

បើតាមការលើកឡើងពីបុរសដែលត្រូវជាប្តី បានអោយដឹងថា សពជនរងគ្រោះឈ្មោះ ចេង ចាន់នី អាយុ៥២ឆ្នាំ គាត់ជាមនុស្សមានជំងឺរោគទឹកនោមផ្អែម រោគបេះដូង និងឧស្សាហ៍ផឹកស្រាជាប្រចាំ និងតែងរករឿងលោកពេក ទើបលោកនិងជនរងគ្រោះបានរស់នៅបែកគ្នាជាងបីខែមកហើយ ។

លោកបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ មានអ្នករស់នៅផ្ទះជួលបានទូរស័ព្ទ ហៅលោកអោយមកតទឹក លោកក៏មកតអោយរួចរាល់ហើយ មានអ្នករស់នៅផ្ទះជួល បានប្រាប់ថា ខ្ញុំចង់បង់លុយថ្លៃផ្ទះ តែមិនឃើញម្ចាស់ផ្ទះនោះទេ ភ្លាមនោះ លោកក៏បានឡើងទៅចូលហៅប្រពន្ធ ក៏ស្រាប់តែឃើញប្រពន្ធ ដេកស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ច អោយចុះមកពិនិត្យកោសល្យវិច័យតែម្តង ។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់ ពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យរួចមក ក៏បានសន្និដ្ឋានថា សពជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង បន្ទាប់មកក៏បានប្រគល់អោយសាច់ញាតិ យករៀបចំធ្វើបុណ្យតាមប្រពៃណី​៕​

CATEGORIES
Share This