ក្រុមក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្តេចក្រឡាហោម ផ្តល់ជូនវិទ្យាល័យ អប់រំពិសេស (កុមារគថ្លង់) ក្រុងបាត់ដំបង

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្ដម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម សខេង និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បាននាំយកអំណោយសម្តេចក្រឡាហោម  ស ខេង ផ្តល់ជូនវិទ្យាល័យអប់រំពិសេស  (កុមារគថ្លង់  )ក្នុងក្រុងបាត់ដំបង។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ ដោយមានការផ្តាំផ្ញើនិងការយកចិត្តទុកដាក់ពីសម្តេចក្រឡាហោម ស ខេង ពិសេសលោកជំទាវ ញ៉ែម សាខន សខេង ចំពោះកុមារគថ្លង់ ក្នុងវិទ្យាល័យអប់រំពិសេស ក្នុងក្រុងបាត់ដំបងដែលកំពុងខ្វះខាត សម្តេច និងលោកជំទាវ ក៏បានចាត់អោយឯកឧត្តមដឹកនាំក្រុមការងារក្រឡាហោម ចុះពាំនាំយកអំណោយ រួមមាន ៖  អង្ករ ២តោន, មី ២០កែស, ត្រីខ ២កែស, ទឹកសុទ្ធ ៥០យួរ, នំធុង ១០ធុងធំ, ទឹកក្រូច ៥កែស,​ ស្ករគ្រាប់, ម៉ាស់ ២៥០០ម៉ាស,​ អាកុល ១៣០ដប, សៀវភៅ ប៉ិច ព្រមទាំងបានឧបត្ថម្ភ លោកគ្រូអ្នកគ្រូ ក្នុងមួយនាក់ ៥០០០០រៀល និងបានរៀបចំជាអាហារមួយពេលជូនដល់ លោកគ្រូ អ្នកគ្រូ និងកុមារគថ្លង់ផងដែរ ។

ឯកឧត្តម បានបញ្ជាក់ថា ក្នុងនាមជួសមុខដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង សូមធ្វើការថ្លែងអំណរចំពោះលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានលះបង់ កម្លាំងកាយចិត្ត គ្រប់បែបយ៉ាងចូលរួមក្នុងវិស័យអប់រំ ពិសេស គឺ លោកគ្រូ អ្នកគ្រូ ដែលមានជំនាញបង្រៀនអោយកុមារពិការភ្នែក កុមារគថ្លង់ អាចសិក្សាបានអ្នកខ្លះរហូតរៀនចប់ដល់មហាវិទ្យាល័យផងដែរ ៕

CATEGORIES
Share This