នគរបាលអាវសខេត្តបន្ទាយមានជ័យ ចាប់ផ្តើមរៀនយកសំណាក ធ្វើតេស្តកូវីត ១៩ តាមរយៈឧបករណ៍ Rapid Test

70

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់បញ្ជាឱ្យកម្លាំងនគរបាលអាវស របស់ការិយាល័យសុខាភិបាល នៃស្នងការនគរបាលខេត្ត ចុះសហការជាមួយក្រុមគ្រូពេទ្យដើម្បីរៀនសូត្រ អំពីការពិនិត្យធ្វើតេស្ត យកសំណាកកូវីត ១៩  តាមរយៈឧបករណ៍ Rapid Test ជូនបងប្អូនប្រជាពលរដ្ឋ ។

ការចុះសហការរៀនសូត្រនេះ ក្រោមការដឹកនាំរបស់លោកស្រីវរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យសុខាភិបាល នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅមណ្ឌលសុំចត ស្ថិតនៅ ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ ។

ការចុះសហការរៀនសូត្រនេះផងដែរ គឺ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលមកពិនិត្យយកសំណាក ក៏ដូចជាជួយសម្រួលដល់ក្រុមការងារមន្រ្តីសុខាភិបាល ឱ្យបានទាន់ពេលវេលា ។ 

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវចេះអនាម័យ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ព្រមទាំងពាក់ម៉ាស់ រក្សាគម្លាតសុត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ៕

ដោយ ៖ ប៊ុនឡោម

ចំណែក