ឯកឧត្ដម គោស៊ុំ សារឿត ចុះជួបសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកមង្គលបូរី

50

បន្ទាយមានជ័យ ៖ ឯកឧត្ដម គោស៊ុំ សារឿត  អនុប្រធានក្រុមការងារថ្នាក់កណ្តាល នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាអ្នកតំណាងរាស្ត្រ នៅព្រឹកថ្ងៃទី១២ ខែមិថុនា២០២១ បានអញ្ចើញចុះជួបសំណេះសំណាល ជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកមង្គលបូរី ។

ពិធីនេះប្រព្រឹត្តទៅនៅអាហារដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិចម្ការតាដោក ឃុំឬស្សីក្រោក ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្ដម  ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា  និងលោក លី  សារី  ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកមង្គលបូរី និងជាអភិបាលរងខេត្តបន្ទាយមានជ័យ  ។ ថ្លែងក្នុងពិធីនេះឯកឧត្ដម គោស៊ុំ សារឿត  អនុប្រធានក្រុមការងារថ្នាក់កណ្តាល នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានពាំនាំការសួរសុខទុក្ខ ពីសំណាក់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កៃ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងបានផ្តាំផ្ញើនូវការងារមួយចំនួនផងដែរ ជូនចំពោះបងប្អូនសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកមង្គលបូរី ៕

ចំណែក