សមាជិកគណៈកម្មាធិការប្រតិបត្តិថ្មី ចំនួន ៩រូប របស់ IPA ត្រូវបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត

ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការប្រតិបត្តិថ្មី ចំនួន ៩រូប របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ត្រូវបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដោយសមាជិករបស់សមាគម ។

ការបោះឆ្នោតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលករងារ ប្រចាំខែសីហា របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ឯកឧត្តម ទូច វណ្ណៈ ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ។

សមាជិកគណៈកម្មាធិការប្រតិបត្តិថ្មី ទាំង៩រូបខាងលើរួមមាន ៖ ១-លោក ចាវ ប៉េងណាំ, ២-លោកស្រី ព្រីង សុខលាង, ៣-លោក សៅ សំរិត, ៤-លោក ស៊ា សំអ៊ន, ៥-លោក ស៊ាប សីលា, ៦-លោកស្រី លន សុខឃីម,៧-លោកស្រី លឹម ថានី, ៨-លោក ង៉ែត ផារ៉ាឌី, ៩-កញ្ញា ហ៊ុច ដាវី ៕

ដោយ ៖ សម្បតិ្ត សីហា

CATEGORIES
Share This