កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស៤២៦នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​២ថ្ងៃ​មកនេះ​ ស្លាប់​២២នាក់

25

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​​ថា​ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩ ថ្មី​ចំនួន​៤២៦ បន្ថែម​ទៀត​ ខណៈមនុស្ស​ចំនួន៧៦០នាក់​ទៀត​ផ្សេងទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាលនៅ​ថ្ងៃ​នេះ ​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ចំនួន​៣៨០នាក់ បន្ថែម​ទៀត​ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤៦នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។

ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​ ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៣០០​នាក់​បន្ថែមទៀត ​ ​។

បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៩ ៨០៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ ​​ចំនួន​៧៦០នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៦ ៦៦៦ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ចំណែក