នគរបាលស្រុកថ្មគោល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុកថ្នាំញៀនខុសច្បាប់

40

បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោល ធ្វើការឃាត់ខ្លួន កាលពី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី១៤ ស្ថិតក្នុងភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទរក្សាទុកថ្នាំញៀនខុសច្បាប់ ។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យមានឈ្មោះ សឿង ពៅវាសនា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៩ ថង់ ទម្ងន់ ២,៣៥ក្រាមទាំងសំបក, ទូរស័ព្ទដៃចំនួន០១គ្រឿង, អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១ និងសម្ភារៈប្រើប្រាស់មួយចំនួន។

ក្រោយឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

ចំណែក