ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួនជាមួយ ថ្នាំញៀនជាង១០០ក្រាម

38

បាត់ដំបង ៖ ជនសង្ស័យម្នាក់ ជាមួយ ថ្នាំញៀនជាង១០០ក្រាម ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង បង្ក្រាបចាប់ខ្លួន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី៤២ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យមានឈ្មោះ លី ដាលី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៥ ថង់ ទម្ងន់ ១៣២,៧៦ក្រាម ទាំងសំបក, ទូរស័ព្ទដៃចំនួន០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០២គ្រឿង, ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន ។  

ក្រោយឃាត់ខ្លួន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

ចំណែក