ឧត្តមសេនីយ៍ទោ សេង ធារិន ថានឹងមានការចាប់ខ្លួន ប្រសិនបើហ៊ុនកាស៊ីណូ star complex នៅតែមិនសហការ អោយយកសំណាក

41

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់គោលដៅធ្វើចត្តាលីស័កប្រយុទ្ធប្រឆាំកូវីដ១៩ ភូមិភាគ៥ លើកឡើងថា នឹងមានការចាប់ខ្លួន ប្រសិនបើហ៊ុនកាស៊ីណូ star complex នៅតែមិនសហការ អោយអ្នកស្នាក់នៅក្នុងអាគា មកយកសំណាករកជំងឺកូវីដ១៩ ។

ការលើកឡើងដូច្នេះ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងជំនួបសម្ភាសជាមួយអ្នកសារព័ត៌មាន ខណៈលោកឧត្តមសេនីយ៍ទោ ចុះពិនិត្យការអនុវត្តវិធានការរដ្ឋបាល លើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ នៅក្នុងសហគមនក្នុងមូលដ្ឋាននៃភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងទាំងបីប្រភេទ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់គោលដៅធ្វើចត្តាលីស័កប្រយុទ្ធប្រឆាំកូវីដ១៩ ភូមិភាគ៥ បានអោយដឹងថា ដោយទទួលបានព័ត៌មាន ពីគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩ថ្នាក់ខេត្ត ពីការមិនសហការបស់ក្រុមហ៊ុន ដែលមិនអោយបុគ្គលិកចុះមកយកសំណាក បន្ទាប់ពីមានបុគ្គលិកមួយចំនួន រកឃើញមានវិជ្ជមានកូវិដ១៩ និងដោយមានការបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានសន្តិសុខកូវិដ១៩ថ្នាក់ជាតិ អោយចុះមកសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចរបស់ខេត្តបន្ទាយមានជ័យ ធ្វើយ៉ាងណាអនុវត្តវិធានការរដ្ឋបាលលើការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ១៩ អោយខានតែបាន ជាពិសេសលើបុគ្គលិកកាស៊ីណូ ដែលភាគច្រើនជាជនបរទេស កំពុងស្នាក់នៅក្នុងអាគាររបស់ក្រុមហ៊ុន star complex ។

តែដោយមានការលើកឡើង ពីសំណាក់លោកឧត្តមសេនីយ៍ទោ សេង ធារិន ថា ការអនុវត្តវិធានការសុខាភិបាល គឺ ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវិដ១៩ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទើបខាងក្រុមហ៊ុន ព្រមសហការអោយបុគ្គលិករបស់ក្រុមហ៊ុន ប្រមាណជា៥០០នាក់ ចុះទៅពិនិត្យ និង យកសំណាក់នៅទីតាំអស្ថានីយ៍រថភ្លើងប៉ោយប៉ែត ។

លោកបានមានប្រសាសន៍ទៀតថា ចាប់តាំងពីមានការឆ្លងរាលដាលជំងឺកូវិដ១៩ កងកម្លាំងទាំងបីប្រភេទ មិនថាយប់ឬថ្ងៃ កងកម្លាំងបានខិតខំការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ១៩ ពីក្រៅបករទេស ពីសំណាក់ការវិលត្រឡប់របស់បងប្អូនពលករខ្មែរ ពីថៃបានដោយជោគជ័យ ហើយមួយផ្នែកទៀត គឺ ទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍ ។ ដូចនេះសូមអោយបងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជនទាំងអស់ ចូលរួមសហការ និងស្តាប់ការណែនាំ និងវិធានការនានារបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ធ្វើយ៉ាងណាធានាអោយបាន មិនអោយមានការឆ្លងរីករាលដាលដល់សហគមន៍ផ្សេង ។

លោកក៍សំណូមពរ ដល់ក្រុមហ៊ុង ឬសហគ្រាសនានា កុំអោយមានការលាក់លៀម អ្នកដែលសង្ស័យថា មានជំងឺកូវិដ១៩ ព្រោះថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងប្រយុទ្ធ​ប្រឆាំង ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

សូមបញ្ជក់ថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ថ្នាក់ខេត្ត ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចំរុះ និងក្រុមគ្រូពេទ្យ ចុះអនុវត្តវិធានការរដ្ឋបាល នៅអគារស្នាក់នៅរបស់ក្រុមហ៊ុន Star Complex (កាស៊ីណូផ្កាយប្រាំ) ដែលមិនព្រមសហការអោយបុគ្គលិករបស់ខ្លួន ចុះមកពិនិត្យយកសំណាក រកជំងឺកូវីដ-១៩ ។ ហើយការចុះនេះផងដែរ ខាងក្រុមហ៊ុនមិនព្រមសហការអោយបុគ្គលិក ចុះយកសំណាក់នោះទេ ។ ហើយមូលហេតុ ដែលនាំអោយសមត្ថកិច្ចចុះអនុវត្តវិធានការខាងលើ ដោយសារតែ ប៉ុន្មានថ្ងៃមកនេះ មានបុគ្គលិកក្រុមហ៊ុនខាងលើ ប្រមាណជាជាង៣០នាក់ បានស្ម័គ្រចិត្ត ចេញពីទីតាំងខាងលើទៅពិនិត្យសំណាកតាមរយៈ Rapid Test ក្រុមការងារបានរកឃើញ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់ ។

ជាមួយគ្នានោះលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់យ៉ាងខ្លីថា  ដោយសារតែកត្តាមិនសហការនេះហើយ ទើបធ្វើអោយការឆ្លងរាលដាលនៅក្នុងសហគមន៍មិនចេះចប់ ៕

ចំណែក