រយៈពេល៥​ខែ​ដើមឆ្នាំនេះ សមត្ថកិច្ច​រឹបអូស​ថ្នាំញៀន​បាន​​ជិត៧០០​គីឡូក្រាម ​ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៦​០០០នាក់

12

ភ្នំពេញ ៖ ​របាយការណ៍​របស់​គណៈកម្មការ​ទី​៣នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ នា​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា​ ​បានឲ្យដឹងថា ​ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៦​០០០​នាក់ ​និង​ថ្នាំ​ញៀន​គ្រប់​ប្រភេទ​ជិត ​៧០០ គីឡូក្រាម ​នៅក្នុង​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ​រយៈពេល​៥​ខែ ​គិត​ចាប់ពី​ពីថ្ងៃ​ទី​១ ខែមករា​ ដល់​ថ្ងៃទី​៣០​ ខែឧសភា ឆ្នាំ២០២១​នេះ​។ ​។

របាយការណ៍​ បានបង្ហាញ​ថា​ ករណី​ជួញ​ដូរ រក្សាទុក ​កែច្នៃ ចាត់ចែង ​និង​ដាំ​ដុះ ​បង្ក្រាប​បាន ១៨៤៦​ករណី​ឃាត់ខ្លួន​មនុស្ស ​៣៦០១​នាក់ (​ស្រី ២៦២​នាក់​)​ ។ ​ករណី​ប្រើប្រាស់​បង្ក្រាប​បាន ៩៤៨​ករណី , ឃាត់ខ្លួន​មនុស្ស ២៧៦៨​នាក់​(​ស្រី ៩៧​នាក់​) ​និង​អនុវត្ត​ន៍​ដីកា​ចំនួន ១៨៣​ដីកា ឃាត់ខ្លួន​មនុស្ស​ចំនួន ១៦៩​នាក់ (​ស្រី​៦​នាក់​) ។

ប្រភព​ដដែល​ បាន​ឲ្យ​ដឹង​ទៀតថា​ លទ្ធផល​អនុវត្តន៍​ច្បាប់​នៃ​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ពីថ្ងៃ​ទី​០១​ ខែមករា​ ដល់​ថ្ងៃទី​៣០​ ខែឧសភា​ឆ្នាំ២០២១ ​បង្ក្រាប​បាន២៧៩៤​ករណី , ឃាត់ខ្លួន​មនុស្ស​ចំនួន​៦៣៦៩​ នាក់ (​ស្រី ៣៥៩​នាក់​)​ក្នុង​នោះ​ មាន​ជនបរទេស​ចំនួន​៧៩​នាក់​ស្រី​៦​នាក់ មាន​៨​សញ្ជាតិ​។

ដោយឡែក​សម្រាប់​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ដកហូត​បាន​ចំនួន​ជាង ៦៩១​គីឡូក្រាម​និង​កញ្ឆា 14,695​ដើម កញ្ឆា​សួត 63kg106g​។ ​សម្ភារៈ​ចាប់យក​មាន រថយន្ដ 38​គ្រ ម៉ូតូ 643​គ្រ ទូរស័ព្ទ​2287​គ្រ​ជញ្ជីង 104​គ្រ អាវុធខ្លី2​ដើម អាវុធ​វែង18​ដើម (​កែច្នៃ 11​ដើម​)​។ ​លុយ​ខ្មែរ 8,394,200 រៀល ,​លុយ​អាមេ​រិក 1,264 ដុល្លារ​, លុយ​ថៃ 24,120​បាត ​និង​លុយ​វៀតណាម 21,000 ដុង​៕

ចំណែក