ក្រសួងសុខាភិបាល​រក​ឃើញ​មនុស្ស៨៨៦នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៧៨១នាក់​ទៀត​បាន​ជា​សះ​ស្បើយ

9

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​​ថា កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩ ថ្មី​ចំនួន​៨៨៦ បន្ថែម​ទៀត​ ខណៈមនុស្ស ចំនួន៧៨១នាក់​ទៀត​ផ្សេងទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាលនៅ​ថ្ងៃ​នេះ ​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ចំនួន​៨៥៦ បន្ថែម​ទៀត​ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣០​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។

ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​ ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់២៤២​នាក់បន្ថែមទៀត ​ ​។

បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៥ ៥៤៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ ៧៨១​នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ចំណែក