ជនសង្ស័យ ០៤នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

78

បាត់ដំបង ៖ ជនសង្ស័យ ០៤នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលស្រុកបាណន់ ធ្វើការបង្ក្រាបឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យទាំង៤នាក់ រួមមាន៖ ១-ឈ្មោះ គឹម សុខហេង ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ២-ឈ្មោះ ចន ភិរុណភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ៣-ឈ្មោះ ថា រស្មី ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ៤-ឈ្មោះ អឹម អំ ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិត្រើយទម្លាបើ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ ។ វត្ថុតាងចាប់យកបានរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៤ ថង់ ទម្ងន់១១,៤៦ក្រាមទាំងសំបក, ទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូចំនួន០១គ្រឿង។ 

ជនសង្ស័យ រួននិងវត្ថុតាង ក្រោយឃាត់ខ្លួន ត្រូវបានកម្លាំជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ 

ដោយ ៖ សាលី 

ចំណែក