លោកឧត្តមសេនីយ៍ អុី ចំរើនចាត់ក្រុមការងារនាំយកអំណោយសួរសុខទុក្ខអនុប៉ុ​ស្តិ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ

ប៉ោយប៉ែត៖មិនបោះបង់ មិនទុក្ខចោលថែមទាំងគិតគូរជានិច្ច! លោកឧត្តមសេនីយ៍ត្រី អុី ចំរើន មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបន្តចាត់អោយក្រុមការងារនៃប៉ុស្តិ៍អន្តោប្រវេសន៍នាំយកអំណោយនឹងថវិកាចុះសួរសុខទុកលោកវរសេនីយ៍ឯក សុខ សំអាន ឋានៈនាយរងប៉ុស្តិ៍ដែលមានជំងឺស្ទះសរសៃរឈាមបេះដូង កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ត្រី អុី ចំរើន មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានអោយដឹងថាដើម្បីជាការលើកទឹកចិត្តនិងផ្តល់ភាពកក់ក្តៅដល់កងកម្លាំងក្រោមការដឹកនាំគ្រប់គ្រងលោកបានបង្កើតជាកម្មវិធីមនុស្សធម៍ក្នុងអង្គភាពសម្រាប់ជួយគ្នាទៅវិញទៅមកដល់កម្លាំងណាម្នាក់មានបញ្ហាលំបាក ដូចជាមានជំងឺសម្រាកព្យាបាលជាដើម។
ជាក់ស្តែងនិងបន្តបន្ទាប់ក្រុមការងារដែលដឹកនាំដោយរូបលោកបានចុះផ្ទាល់និង
ចាត់បញ្ជូនក្រុមការងារចុះសួរសុខទុកដល់មន្រ្តីរបស់លោកក្នុងខែសីហានេះមានចំនួនបីលើកមកហើយក្នុងនោះនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី ក្រុមការងារចំនួន ០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ជុំ សារ៉េត ឋានៈនាយរងប៉ុស្តិ៍នាំយកអំណោយនិងថវិការរបស់លោកនិងថវិការរបស់មិនរួមការងាតទៅសួរសុខទុក្ខលោកវរសេនីយ៍ឯក សុខ សំអាន ឋានៈនាយរងប៉ុស្តិ៍ ដែលមានជំងឺស្ទះសរសៃរឈាមបេះដូង កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ។ ថវិកានិងអំណោយជាភេសជ្ជៈមួយចំនួនដែលជាអំណោយផ្ទាល់ខ្លួនរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ និងការចូលរួមឧបត្ថម្ភពីមិត្តរួមការងារក្នុងអង្គភាពរួមមាន ៖
– ថវិកាសរុបចំនួន១០,៤៨១,០០០៛(ដប់លានបួនសែនប្រាំបីម៉ឺនមួយពាន់រៀលគត់)
– ទឹកដោះគោឆៅ ០១កេសធំ
– ទឹកត្រចៀកកាំ ០៣យួរ
– ទឹកសុទ្ធ ០៣កេស
ឆ្លើយតបនិងការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំក៍ដូចជាបងប្អូនរួមការងារលោកវរសេនីយ៍ឯក សុខ សំអាន មានចិត្តរំភើបរីករាយដោយមានថ្នាក់ដឹកនាំក៍ដូចជាបងប្អូនរួមការងារតែងគិកគូរដល់កូនចៅ។លោកសូមគោរពជូនពរដល់ថ្នាក់ដឹកនាំក៍ដូចជាបងប្អូនក្រុមការងារមានសុខភាពល្អនិងសុខសប្បាយជានិច្ច។

CATEGORIES
Share This