Connect with us

ព័ត៌មានជាតិ

ទន្លេមេគង្គស្ទឹងត្រែងហក់ឡើងវិញជិត៩ម៉ែត្រ បន្ទាប់ពីស្រកចុះម្តងហើយ

ស្ទឹងត្រែង​៖​ ទឹកទន្លេមេគង្គបានស្រកចុះម្តងហើយ ក៏ប៉ុន្ដែដោយសារប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ផងនោះ បានធ្វើឲ្យទឹកទន្លេខេត្តស្ទឹងត្រែងបានហក់ឡើងវិញ រហូតដល់ ៨,៧៥ម៉ែត្រ។ នេះបើយោងតាម លោក ប៉ាង ប៉ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

លោក ប៉ាង ប៉េង បានថ្លែងថា «ទឹកទន្លេមេគង្គឡើងចុះ ដោយសារទឹកភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះជាប់ៗគ្នាទាំងនៅផ្នែកមេគង្គលើ និងផ្នែកមេគង្គក្រោម»។

ជាមួយគ្នានេះដែរលោកអំពាវនាវដល់ប្រជាពលរដ្ឋមានលំនៅឋាននៅតាមទន្លេទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្រែងមានហានិភ័យណាមួយកើតឡើងក្នុងរដូវទឹកជំនន់នេះ។

សូមជម្រាបថាស្ថានភាពទឹកទន្លេនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដែលចេញដោយមន្ទីរធនធានទឹក និងឧតុនិយមបានបង្ហាញថាទន្លេមេគង្គ កម្ពស់ទឹក ៨,៧៥ម៉ែត្រ (ចំណុចប្រកាសអាសន្ន ១០,៧០ម៉ែត្រ)
ចំណែក ទន្លេសេកុងកម្ពស់ទឹក ៧,៣៦ម៉ែត្រ (ចំណុចប្រកាសអាសន្ន១១,៥០ម៉ែត្រ)
រីឯទន្លេសេសានកម្ពស់ទឹក ៧,៦០ម៉ែត្រ (ចំណុចប្រកាសអាសន្ន ១០,៥០ម៉ែត្រ៕