ឯកឧត្តម សាត គឹមសាន ដឹកនាំមន្ត្រីក្រោមឱវាទប្រារព្ធពិធីបួងសួងក្រុងពលី សាងសង់អាគារស្នាក់នៅថ្មី

ខេត្តបាត់ដំបង៖ ដោយមើលឃើញពីភាពចាំបាច់ និងដើម្បីសម្រួលដល់ការស្នាក់នៅរបស់កងកម្លាំងនគរបាលប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ដែលកំពុងប្រឈមមិនមានទីកន្លែងស្នាក់នៅសមរម្យ ឯកឧត្តមស្នងការក៏បានផ្តួចផ្តើមដឹកនាំមន្ត្រីក្រោមឱវាទផ្តើមប្រារព្ធពិធីបួងសួងក្រុងពលី សាងសង់អាគារថ្មី០១ខ្នងទំហំ ៦ម៉ែត្រ២តឹកX៣៣ ម៉ែត្រ ក្នុងគម្រោងកម្ពស់០២ជាន់។

ពិធីបួងសួង ក្រុងពាលី សាងសង់អាគារស្នាក់នៅថ្មីនេះដែរ បានប្រារព្ធរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ព្រមទាំងលោក លោកស្រី ជាស្នងការរង នាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការរៀបចំប្រារព្ធពិធីបួងសួង ក្រុងពលីនេះឡើងគោលបំណងគឺដើម្បីសុំដល់ម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខសប្បាយក្នុងដំណើរការសាងសង់អគារស្នាក់នៅថ្មីជូនដល់កងកម្លាំងនគរបាលដែលមានឈ្មោះប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង សម្រាប់ចុះអន្តរាគមន៍នៅពេលដែលប្រជាពលរដ្ឋរាយការណ៍អំពីបញ្ហារ ឬករណីគ្រោះថ្នាក់ផ្សេងៗដែលកើតមានជាយថាហេតុ ។

ក្នុងនាមអោយថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តមក៏សូមបួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមអោយតាមបីបាច់ថែរក្សាទៅដល់ពុកម៉ែបងប្អូន ពិសេសកងកម្លាំងប្រដាប់អាវុធទាំងអស់សូមអោយជួបតែសេចក្ដីសុខ សេចក្ដីចំរើន ត្រជាក់ត្រជុំ ចម្រុងចម្រើន រកស៊ីទទួលទានមានបាន និងឈ្នះអស់សត្រូវទាំងឡាយទាំងពួងផងដែរ។

CATEGORIES
Share This