ប្រទៈឃើញសាកសពកម្មករទឹកសុទ្ធម្នាក់នៅស្ទឹងសិរីសោភ័ណមិនដឹងជាករណីឃាតកម្មឬអត្តឃាតខ្លួន

បន្ទាយមានជ័យ៖សមត្តកិច្ចប្រទៈឃើញសាកសពបុរសម្នាក់ជាកម្មករសិប្បកម្មទឹកសុទ្ធVTអណ្តែតទឹកនៅស្ទឹងព្រះពន្លាកាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
ក្រោយប្រទៈឃើញមន្ត្រីសុខាភិបាល និងកម្លាំងនគរបាល កងរាជអាវុធហត្ថ បានទាញយកសាកសពមកពិនិត្យលើគោក។
លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានអោយដឹងថា៖ក្រោយទទួលព័ត៌មានកម្លាំងសមត្តកិច្ចជំនាញបានចុះមកពិនិត្យមើលឃើញថាជនរងគ្រោះមានឈ្មោះ អ៊ិន អុល ហៅវែង ភេទប្រុសអាយុ២៥ឆ្នាំ(បុគ្កលឹកទឹកសុទ្ធVTស្នាក់នៅភូមិ.សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ មានស្រុកកំណើតស្រុកក្រវ៉ាញខេត្តពោធិសាត់។
លោកបានបញ្ជាក់ថា៖កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២សាច់ញាតិកន្លែងធ្វើការទឹកសុទ្ធបានមកដាក់ពាក្យបណ្តឹងបាត់ខ្លួនជនខាងលើសំអោយសមត្តកិច្ចជួយរករហូតព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នៅចំណុចខាងជើងស្ពានដែកផ្លូវរថភ្លើងប្រមាណ២០ម៉ែត្រប្រទៈឃើញសាកសពជាប់ម៉ោងក្នុងទឹកស្ទឹង។
ក្រោយសមត្តកិច្ចស្រង់សាកសពឡើងគោកហើមស្អុយ អាចស្លាប់រយៈពេល២ទៅ៣ថ្ងៃហើយពិបាកធ្វើការពិនិត្យតាមការសាកសួរព័ត៌មានស្រាវជ្រាវសន្និដ្ឋានជាករណីឃាតកម្មឬជាករណីអត្តឃាត។បច្ចុប្បន្នសាកសពត្រូវបានយកទៅទុកនៅវត្តរងចាំសាច់ញាតិមកធ្វើបុណ្យតាមប្រពៃណីយ៍៕

CATEGORIES
Share This