ឃាត់ខ្លួនមនុស្សជាង៤០នាក់​ ពាក់ពន្ធករណីលក់និងប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់ ៣កន្លែងនៅខេត្តស្ទឹងត្រែង

​ស្ទឹងត្រែង​៖ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឆ្មក់ចូលបង្រ្កាបទីតាំងលក់និងប្រើប្រាស់បារី អេឡេត្រូនិចខុសច្បាប់ចំនួន៣ទីតាំង​ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ៣នាក់ឪពុកម្ដាយនិងកូននិងអ្នកប្រើប្រាស់ប្រមាណជិត៤០នាក់ថែមទៀត។

ករណីបង្ក្រាបទីតាំងលក់ប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់ខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង ១ រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ខែសីហាឆ្នាំ២០២២ ដែលមានចំនួន ៣ទីតាំងខុសគ្នាស្ថិតក្នុងភូមិកណ្ដាលសង្កាត់ស្ទឹងត្រែងកក្រុងស្ទឹងត្រែង។

លោកចែម​ ផានិត​ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា:មនុស្សចំនួន៣នាក់ត្រូវជាឪពុកម្ដាយនិងកូន​ ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើទីមួយឈ្មោះធឹម ពិសី ភេទស្រីអាយុ ៣០ ឆ្នាំ(កូន) ទី២ឈ្មោះឡាន ចន្ថា​ ភេទប្រុសអាយុ 60 ឆ្នាំ (ឪពុក)ទី៣ ឈ្មោះសុខលាងភេទស្រី​ អាយុ ៥៩ ឆ្នាំ(ម្តាយ)អ្នកទាំង៣រស់នៅក្នុងភូមិកណ្ដាល​ សង្កាត់ស្ទឹងត្រែង​ ក្រុងស្ទឹងត្រែង។

លោកនាយការិយាល័យបញ្ជាក់បន្ថែមថាទីតាំងដែលបង្ក្រាបខាងលើទីមួយយីហោ.BLACH.NIHTទីតាំងទី ២.យីហោ អូន ពិសី .ទីតាំងទី៣.គ្មានយីហោ ទីតាំងលក់និងប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់ខាងលើសុទ្ធសឹងជារបស់ឈ្មោះអូនពិសី(ត្រូវជាកូន)។

លោកបានបន្តថា:ក្នុងប្រតិបត្តិការចុះបង្ក្រាបបីទីតាំងខាងលើសមត្ថកិច្ចបានដក ហូតសម្ភារៈដែលលក់ដោយខុសច្បាប់ប្រើប្រាស់ដោយខុសច្បាប់ ជាច្រើនប្រភេទនិងឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ៣នាក់ឪពុកម្ដាយនិងកូន និងអ្នកប្រើប្រាស់ប្រមាណជិត ៤០នាក់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ។

សូមបញ្ជាក់ថាមនុស្ស៤០នាក់​ ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះ​ ក្រោយសមត្ថកិច្ចធ្វេីការសាកសួរនិងពិនិត្យរកសារធាតុញៀន​ពុំបានរកឃេីញ។ចំណែកម្ចាស់ទីតាំងបីនាក់ឪពុកម្ដាយនិងកូនដែលលក់ដោយខុសច្បាប់សមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធី៕

CATEGORIES
Share This