ក្រុមក្មេងពាល​កាប់ និងគំរាមបាញ់ ជនរងគ្រោះផ្អើលភូមិ​ អធិការ​ស្រុក​ព្រៃកប្បាស​មិន​មាន​ចំណាត់ការ

157

តាកែវ ៖ វីដេអូកាមេរ៉ាមួយ ដែលបង្ហាញពីក្មេងពាលបួនប្រាំនាក់ជិះឡាន​មកកាប់យុវជនម្នាក់​នៅ​ក្នុង​ឃុំកំពែង​ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលកំពុងតែបង្កការភ្ញាក់ផ្អើល ​និងចែកចាយតៗគ្នា នៅ​តាមបណ្ដាញសង្គម បែជាសមត្ថកិច្ចស្រុកព្រៃកប្បាស ​ដែល​មាន​លោក​អធិការ ឡេង ប៊ុនឡុង ​មិន​ទាន់​មាន​ចំណាត់​ការ​នៅឡើយ​ ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​និយាយ​ថា ​សមត្ថកិច្ច​ កំពុង​តែ​លាក់បាំង​បទល្មើស​មិន​អោយ​ថ្នាក់​លើ​បាន​ដឹង​។

យោង​តាមប្រភពពីក្រុមគ្រូសារជនរងគ្រោះ បន្ទាប់ពីជនល្មើសចុះមកកាប់ ​និងវ៉ៃជនរងគ្រោះហើយ ក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹង​ទៅសមត្ថកិច្ចប៉ុស្តិ៍កំពែង ​ស្រុកព្រៃកប្បាស ក៏​ប៉ុន្តែរហូតមកដល់ពេលនេះ ​សមត្ថកិច្ចស្រុកព្រៃកប្បាស ​មិនមានចំណាត់ការអ្វីនោះទេ បើ​ទោះបីជា​ជនរងគ្រោះ មានវីដេអូ ​បង្ហាញពីជនដៃដល់ ​នឹងបានស្គាល់ជនដៃដល់ប្រាប់​សមត្ថកិច្ច​យ៉ាង​ណា​ក៏ដោយ។

គួបញ្ជាក់ថា កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២១កន្លងទៅនេះ មាន​ក្រុម​ក្មេងស្ទាវ​មួយ​ក្រុមដែលគេដឹងថា ​មានទីលំនៅក្នុងឃុំពន្លៃស្រុកអង្គបូរី ​ខេត្តតាកែវ ​បាន​នាំគ្នា​ជិះ​រថយន្តមួយគ្រឿង ​មានគ្នា៤ទៅ៥នាក់​ ដោយ​កាន់ដាវ បានជិះមកផ្ទះជនរងគ្រោះ​នៅក្នុងភូមិ​កំពែងខាងត្បូង ​ឃុំកំពែង ស្រុកព្រៃកប្បាស ​ហើយបានធ្វើសកម្មភាពចាប់ជនរងគ្រោះវ៉ៃ​ និង​កាប់ នឹងដាវ​ និងគំរាមយកកាំភ្លើង​មក​បាញ់​ជនរងគ្រោះផងដែរ ​បើ​ទោះបី​ជាជនរងគ្រោះ​​និងក្រុម​គ្រួសារ​អង្វយ៉ាងណាក៏ជនដៃដល់​មិន​បញ្ឈប់​សកម្មភាព​ របស់ខ្លួននោះទេ ។ ក្រោយធ្វើសកម្មភាព​ហើយ​ជនដៃដល់បានជិះរថយន្តចេញយ៉ាងរំភើយមិនរំខានសមត្ថកិច្ចស្រុកព្រៃកប្បាសនោះទេ៕

ចំណែក