លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនប្រគល់ថវិកាលើកទឹកចិត្តដល់កម្លាំងនគរបាលបង្រ្កាបករណីគ្រឿងញៀន

151

ប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនកាលពីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញប្រគល់ប្រាក់លើកទឹកចិត្ត ចំនួន ៥.០០០.០០០រៀល របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ជូនដល់កងកម្លាំងអធិការដ្ឋាន នគរបាលក្រុងប៉ៃលិន ដែលមានស្នាដៃល្អ ចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ។
  សូមបញ្ជក់ថាកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ កម្លាំងសមត្ថកិច្ចនគរបាលបានក្រុងប៉ៃលិនបានឃាត់ជនសង្ស័យម្នាក់ឈ្មោះ ឡាយ ស៊ីលុយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ​ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ខុសច្បាប់   ដោយមានការ​សម្របសម្រួលពី ឯកឧត្តម ព្រះរាជ​អាជ្ញាបាន ពន្លាតដែនសមត្ថកិច្ច សហ​ការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងបចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារ​ធាតុញៀន នៅចំណុចទល់មុខរោងចក្រចិន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៦នាក់,ស្រី០៣នាក់ ​មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ វ៉ា សាស៊ី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង (ប្ដី) (តេស្តវិជ្ជមានសារធាតុ​ញៀន)។
២-ឈ្មោះ យឿត យ៉ារី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិ ខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា (ប្រពន្ធ) (តេស្តអវិជ្ជមាន សារធាតុ​ញៀន)។
៣-ឈ្មោះ វ៉ាន់ នាង ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(តេស្តវិជ្ជមានសារធាតុ​ញៀន)។
៤-ឈ្មោះ ធឿន ធា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា (តេស្តវិជ្ជមានសារធាតុ​ញៀន)។
៥-ឈ្មោះ លី ស៊ីណូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(តេស្តវិជ្ជមានសារធាតុ​ញៀន) ។
៦-ឈ្មោះ ធឿន​ ចន្ទ្រា​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ រស់នៅភូមិ​អង្គ​ ឃុំ​ទំពូង​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង (តេស្តវិជ្ជមានសារធាតុ​ញៀន) ។
ដកហូតវត្ថុតាងសរុបរួមមានៈ
១-ម្សៅក្រាមព៌ណសថ្លា(សង្ស័យម៉ាទឹកកក)​ចំនួន២៧កញ្ចប់(ក្នុងនោះធំ១៣កញ្ចប់)
២-ថ្នាំញៀនប្រភេទWYពណ៌ក្រហមចំនួន៣៣៩គ្រាប់
៣-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
៤-ទូរសព្ទ័ចំនួន០៧គ្រឿង
៥-ថង់ប្លាស្ទិចចំនួន០២ដុំ
៦-ដែកកេះចំនួន០៥ដើម
៧-ដបសម្រាប់ជក់គ្រឿងញៀនចំនួន០១
៨-កាំភ្លើងច្នៃចំនួន០២ដើម ។

ចំណែក