លោកគាត​ ​ហ៊ុល​ ដឹកនាំសមត្ថកិច្ចតាមដានត្រួតពិនិត្យស្ថានភាពទឹកតាមអូរព្រំដែន កម្ពុជា ថៃដេីម្បីត្រៀមជន្លៀសពលរដ្ឋមកទីទួលសុវត្ថភាព

ក្រុងប៉ោយប៉ែត៖ស្របពេលដែលស្ថានភាពទឹកអូរព្រំដែនមានការឡេីងព្រៀបអូរលោក គាត​ ហ៊ុល អភិបាល ក្រុងប៉ោយប៉ែតនិងលោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរ:សេនាតូច នគរបាល ការពារព្រំដែនគោកលេខ៨៩១ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២បានដឹកនាំក្រុមការងារនឹងកម្លាំងចម្រុះថ្នាក់ក្រុង ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែន កម្ពុជា ថៃនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដេីម្បីត្រៀមជន្លៀសពលរដ្ឋមករកទីទួលសុវត្ថភាពដែលបានរៀបចំចំនួនបួនក្លែង។
ការឡេីងព្រៀបនៃទឹកអូរព្រំដែននេះដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហេីយអាជ្ញាធរក៍ត្រៀមលក្ខណៈអន្តរាគមន៍បង្ការ និងជម្លៀសពលរដ្ឋរស់នៅតាមមាត់អូរព្រំដែនមកកាន់ទីទួលសុវត្ថិភាពដែលបានរៀបចំរួចជាស្រេចក្នុងករណីចាំបាច់។
​ លោក គាតហ៊ុល អភិបាល ក្រុងប៉ោយប៉ែត បានអោយដឹងថាពេលនេះទឹកក្នុងអូរព្រំដែននៃតំបន់ខ្លះទឹកព្រៀបអូរនិងកន្លែងខ្លះនៅកន្លះម៉ែត្រទៀតបានព្រៀបអូរ។ ដោយឡែកតំបន់ទំនាប់ខ្លះទៀតនៃក្រុងប៉ោយប៉ែតបានជនលិចដោយជំនន់ទឹកភ្លៀងមានការលិចលង់ធ្ងន់ធ្ងរដល់លំនៅដ្ឋានពលរដ្ឋទេ។ ចំពោះទឹកអូរព្រំដែនមិនទាន់បានបែកអូរជនលិចលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋដែលភូមិសាស្រ្កជាប់អូរ។ តែទោះជាយ៉ាងណាក្នុងនាមអាជ្ញាធរនិងសមត្ថកិច្ចបានត្រៀមជានិច្ចក្នុងកិច្ចអន្តរាគមន៍ជួយពួកគាត់មកទីទួលសុវត្ថភាពដែលបានរៀបចំរួចចំនួនបួនកន្លែង​។
ជាមួយគ្នានោះលោក គាតហ៊ុល អភិបាល ក្រុងប៉ោយប៉ែត ក៍បានធ្វេីការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយមាត់អូរព្រំដែនសូមមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាព ជាពិសេសចំពោះកុមារតូចៗ និងសត្វអសិរពិសដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ។

CATEGORIES
Share This