សិក្ខាកាមប្រមាណ ៤០នាក់ បានចូលរួមសិក្ខាសាលាស្តីពីរបបអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការ A.C.T

ខេត្តបាត់ដំបង! នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២នេះ អង្គការ A.C.T បានបើកសិក្ខាសាលាស្តីពីរបបអ្នកសារព័ត៌មាន ដោយមានសិក្ខាកាមមកពីអង្គភាពសារព័ត៌មានជាច្រេីនបានចូលរួមប្រមាណចំនួន ៤០នាក់ ស្រី០៥នាក់។

សិក្ខាសាលានេះដែរប្រារព្ធធ្វើឡើងនៅទីតាំងអគារប៉ុស្តិ៍វិទ្យុជាតិចំការចេក ស្ថិតក្នុងក្រុងបាត់ដំបង ក្រោមការរៀបចំរបស់លោក សុខ មាស ប្រធានគម្រោងអង្គការ A.C.T ដោយមានការអញ្ជើញចូលរួមពី លោក សួស សុភ័ក្រ្ត ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីអោយសិក្ខាកាមទាំងអស់យល់ដឹងអំពីព័ត៌មានសន្តិភាព និង ប្រព័ន្ធផ្សព្វផ្សាយសន្តិភាព។

នាឱកាសនោះដែរ លោក សួស សុភ័ក្ត្រ ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ក៏បានណែនាំទៅដល់សិក្ខាកាមជាអ្នកសារព័ត៌មានទាំងអស់មុននិងចេញផ្សាយអ្វីមួយត្រូវពិនិត្យឡើងវិញអោយបានគ្រប់ជ្រុងជ្រោយ ព្រោះកន្លងមកអ្នកសារព័ត៌មានមួយចំនួនសរសេរអក្សរនូវមិនទាន់ត្រូវពាក្យពេជ្រនៅឡើយ ដោយខុសអក្ខរាវិរុទ្ធច្រើន និងមួយវិញទៀតមុនសរសេរផ្សាយអ្វីមួយត្រូវរកប្រភពអោយបានច្បាស់លាស់ ទាំងភាគីខាងក និងភាគីខាងខ ដោយប្រមូលប្រភពអោយអស់ ទាំងអាជ្ញាធរ ទាំងអ្នកជួបបញ្ហា ដើម្បីយកមកលាតត្រដាង ដោយមិនត្រូវបញ្ចេញមតិខ្លួនឯងនោះឡើយជៀសវាងសរសេរម្ខាងៗធ្វើអោយខុសក្រមសីលធម៌ និងវិជ្ជាជីវរបស់ខ្លួន។

ជាចុងក្រោយសិក្ខាកាមទាំងអស់ក៏បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំងក្រោយទទួលបានការបង្ហាត់បង្រៀនបន្ថែមពីលោក សុខ មាស ប្រធានគម្រោងរបស់អង្គការ A.C.T ស្តីពីសារព័ត៌មានសន្តិភាព និងប្រព័ន្ធផ្សព្វផ្សាយសន្តិភាព ដោយផ្តោតទៅលើខ្លឹមសារសរសេរព័ត៌មានសន្តិភាព ទំនាស់ និងហិង្សា ។

CATEGORIES
Share This