ម្ចាស់​ហ្វេសបុក​ឈ្មោះ​ឱស​ថស្ថានបុរាណ​ភ្នំទ្រទ្រង់​ ​​ត្រូវ​សមត្ថកិច្ច​ហៅ​មក​វាស់កម្ពស់ ​និង​ធ្វើ​កិច្ច​សន្យា​ទទួល​កំហុស​របស់ខ្លួន

264

ភ្នំពេញ ៖ ​នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ​​ម្ចាស់​ហ្វេសបុក​ឈ្មោះ​«ឱស​ថស្ថានបុរាណ​ភ្នំទ្រទ្រង់​» ​​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​វាស់កម្ពស់ ​និង​ធ្វើ​កិច្ច​សន្យា​ទទួល​កំហុស​របស់ខ្លួន ។​

​យោងតាម​ប្រភព​ពី​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានឲ្យដឹង​ទៀតថា បុរស​ម្នាក់​ដែលបានប្រើប្រាស់គណនី ហ្វេសបុកឈ្មោះ «ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់» ត្រូវបាន​សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ កោះហៅ​ឲ្យ​ចូលខ្លួន ​មក​បំភ្លឺ ធ្វើ​កិច្ចសន្យា ទទួល​កំហុស ​និង​បានថត​ជា​ វីដេអូ​សុំទោសជាសាធារណៈ នូវ​កំហុស​របស់ខ្លួន ដែល​បាន​ចោទប្រកាន់​ខុស​ពី​ការពិតមកលើ​លោកអធិការនគរបាលខណ្ឌមានជ័យ ។

ប្រភពដដែល បានបន្ដទៀតថា​ ខណៈនេះ​សមត្ថកិច្ចជំនាញ​កំពុង​តែ​ស្រាវជ្រាវ​រក​ម្ចាស់​លេខទូរស័ព្ទ​ម្នាក់​ទៀត​ ដែល​បន្លំខ្លួន​ជាអធិការខណ្ឌមានជ័យ ​ដើម្បីចូលខ្លួន​​មក​បក​ស្រាយ​បំភ្លឺលើ​ករណីបន្លំ​ខ្លួន​ជា​អធិការនេះផងដែរ ៕

ចំណែក