សមត្ថកិច្ចជំនាញបន្តប្រមូលនាំខ្លួនមនុស្សជាង ១០០នាក់ ដើម្បីតេស្តស្វែងរកសារធាតុញៀន

ខេត្តបាត់ដំបង! នៅរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្តបាត់ដំបងបានបន្តចុះយុទ្ធនាការប្រមូលនាំខ្លួនមនុស្សប្រុសស្រីបានជាង ១០០នាក់នៅតាមទីសាធារណៈ និងសហគមន៍មួយចំនួនដើម្បីស្វែងរកសារធាតុញៀន។

សមត្ថកិច្ចបានអោយដឹងថា! នៅក្នុង កិច្ចប្រតិបត្តិការនារសៀលថ្ងៃនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការប្រមូលនាំខ្លួនបានមនុស្សប្រុសស្រីសរុបចំនួន ១៤៦ ក្នុងនោះស្រី ៣១នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីតេស្តស្វែងរកសារធាតុញៀន។

ក្រោយបញ្ចប់ការប្រមូលនាំខ្លួន និងតេស្តស្វែងរកសារធាតុញៀនរួចមក មនុស្សប្រុសស្រីទាំង ១៤៦នាក់ ស្រី ៣១នាក់ ត្រូវបានសមត្ថកិច្ចជំនាញដឹកបញ្ជូនទៅកាន់មណ្ឌលនៃក្តីសង្ឃឹមដើម្បីបន្សាបគ្រឿងញៀនផងដែរ។

 

 

CATEGORIES
Share This