ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយយុវជន០៣នាក់រងរបួសធ្ងន់ស្រាល

 ខេត្តបាត់ដំបង! យ៉ាងហោចណាស់យុវជនជាសិស្សសាលាចំនួន០៣នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី១៣.ខែសីហា ឆ្ឆ្នាំ២០២២ នៅចំណុចខាងត្បូងភ្លើងស្តុបបាណន់ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

  ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០១៩មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1AF-6000 បើកបរដោយក្មេងប្រុសសិស្សសាលាម្នាក់ឈ្មោះ ភន សុខលាង ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AI -2573 បើកបរដោយយុវជនម្នាក់និងរួមដំណើរម្នាក់ក្នុងទិសដៅពីត្បូងទៅជើង និងបានបង្ហោះផងនោះក៏រ៉េចង្កូតជ្រុលទៅបុកម៉ូតូសិស្សសាលាពេញទំហឹងបណ្តាលអោយប៉ើងហោះរងរបួសធ្ងន់០២នាក់និងស្រាល០១នាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងយ៉ាងដំណំតែម្តង។

  ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

IMG_0280

CATEGORIES
Share This