ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរាគ្មានទីពឹង ចំនួន៥គ្រួសារ ក្នុងឃុំព្រែកនរិន្ទទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ១១ខែសីហា ឆ្នាំ២០២២ នេះ ក្រុមការងារគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ ដឹកនាំដោយ លោក ម៉ិល សុផល ប្រធានគណៈកម្មាធិការអនុសាខាស្រុក ព្រមទាំងសហការីបាននាំយកអំណោយមនុស្សធម៌ របស់អនុសាខា ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលមានជីវភាពខ្វះខាត ចំនួន៥គ្រួសារ ដែលរស់នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកម៉ិល សុផល ប្រធានគណៈកម្មាធិការអនុសាខាស្រុកបានសម្តែងនូវក្តីសប្បាយរីករាយ និងពាំនាំប្រសាសន៍របស់ ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើនូវក្តីនឹករលឹកចំពោះលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងតែគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋយើង ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

សូមបញ្ជាក់ថា អំណោយដែលអនុសាខាបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥ គក ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ថវិកា ៥០.០០០ រៀល ផងដែរ។

CATEGORIES
Share This