បញ្ហាគ្រប់គ្រងសំរាម សំណល់រឹង និងអនាម័យ នៅក្រុងសិរីសោភ័ណ ត្រូបានលើកយកមកពិភាក្សាឡើងវិញ
បន្ទាយមានជ័យ ៖ បញ្ហាការគ្រប់គ្រងសំរាម សំណល់រឹង និងអនាម័យ រួមនិងការងារប្រពន្ធការពារទឹកជំនន់ ប្រពន្ធបណ្ដាលូ ប្រពន្ធចម្រោះទឹកកខ្វក់ និងទីលានចាក់សំរាម នៃគម្រោងកែលម្អបរិស្ថនក្រុង ជុំវិញបឹងទន្លេសាបជំហ៊ានទី២ ក្នុងក្រុងសិរីសោភ័ណ ត្រូវបានលើយកមកពិភាក្សាវិញ ដើម្បីទទួលបានព័ត៌មានលំអិត ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក្រោមការចូលរួមពីសំណាក់ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី អាលីស ថូវីន (Alice Thauvin) ទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី (CRISIL) លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ រួមនិងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ការពិភាក្សាតម្លៃឡើងវិញ សម្រាប់សេវាគ្រប់គ្រងសំរាម សំណល់រឹង និងអនាម័យ រួមនិងការងារប្រពន្ធការពារទឹកជំនន់ ប្រពន្ធបណ្ដាលូ ប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានចាក់សំរាម នៃគម្រោងកែលម្អបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហ៊ានទី២ ក្នុងក្រុងសិរីសោភ័ណនេះ ស្របពេលរដូវភ្លៀងធ្លាក់ ដែលអាចបង្ករអោយមានផលប៉ះពាល់លើគម្រោងកែលម្អនេះ ដូច្នេះមន្ត្រីជំនាញ ត្រូវលើកឡើងនូវគ្រប់បញ្ហា ដែលបាននិងកំពុងកើតឡើង ដើម្បីផ្ដល់ជាព័ត៌មាន ជូនទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍ អាស៊ី (CRISIL) ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានលើកឡើងថា ប្រពន្ធបណ្ដាលូ ប្រព័ន្ធចម្រោះទឹកកខ្វក់ នៃគម្រោងកែលម្អបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហ៊ានទី២ ក្នុងក្រុងសិរីសោភ័ណនេះ នឹងត្រូវកសាងបញ្ចប់ នៅខែកញ្ញា ២០២៤ ដោយឡែកប្រព័ន្ធលូរំដោះទឹក មានតែមួយខ្សែ ហើយភាគច្រើនត្រូវបាន ចោះបង្ហូរកាកសំណល់បន្ទប់ទឹក ឬកាកសំណល់តាមផ្ទះ បាន បង្កអោយមានការកកស្ទះ នៅពេលមានភ្លៀងធា្លក់ខ្លាំងម្ដងម្កាល ។
ជាមួយគ្នានេះ លោកស្រី អាលីស ថូវីន (Alice Thauvin) ទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍ អាស៊ី (CRISIL) បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ការផ្ដល់ព័ត៌មាន ក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់នេះ ហើយរាល់ព័ត៌មានដែលទទូលបាននេះ នឹងត្រូវលើកគំរោង សម្រាប់បន្តជួសជល់កែលម្អរឡើងវិញ នូវផលប៉ះពាល់នារដូវវស្សានេះ ៕