បាក់រលំសំណង់រានមុខផ្ទះ សំណង់ភូមិគ្រឹះមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ បណ្តាលឱ្យបុរសកម្មករម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ព័ត៌មានបឋម៖ មានករណីបាក់រលំសំណង់រានមុខផ្ទះ ក្នុងសំណង់ភូមិគ្រឹះមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឱ្យបុរសកម្មករម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់។

ហេតុការណ៍​ឧបទ្ទវហេតុ​នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ខណៈនេះ អាជ្ញាធរកំពុងនៅកន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ។

សូមបញ្ជាក់ថា ហេតុការណ៍​ឧបទ្ទវហេតុ​នេះអ្នកសារព័ត៌មាន មិនត្រូវបានអនុញ្ញាតឱ្យចូលផ្ដិតយករូបភាពផ្ទាល់នោះទេ ដោយកម្មករបិទទ្វារបង ខណៈអ្នកព័ត៌មានយើងបានត្រឹមឈរថតរូបពីក្រៅតែប៉ុណ្ណោះ៕ 

ដោយ៖ 068 59 4000

CATEGORIES
Share This