អភិបាលស្រុកម៉ាឡៃ អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងធ្វើចត្តាឡីស័ក ក្រោយរកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្ត្រីម្នាក់

26

បន្ទាយមានជ័យ ៖ លោក ឌៀប ឈួន អភិបាលស្រុកម៉ាឡៃ បានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងធ្វើចត្តាឡីស័ក ក្រោយរកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្ត្រីម្នាក់ ។

ការបង្ហោះសារអំពាវនាវនេះកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដោយជំរាបជូនបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងឈ្មោះ យ៉ែម សាវី និងគ្រួសារ ទីលំនៅភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ទាំងជិតនិងប្រយោល សូមប្រុងប្រយ័ត្ន ធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន បើមានបញ្ហាសុខភាព សូមរាយការណ៍មកមន្ទីរពេទ្យ ឬអាជ្ញាធរ ដែលនៅជិតបំផុត ដើម្បីមានវិធានការផ្នែកសុខាភិបាល ។

ជាមួយគ្នានេះដែរលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះដែរ នៅក្រុងសិរីសោភ័ណ ទីរួមខេត្តបន្ទាយមានជ័យ បានរកឃើញករណីវិជ្ជមាននៅលើមនុស្សប្រុសស្រី ចំនួន៦នាក់ ក្នុងចំណោមអ្នកធ្វើតេស្តសរុប ៥០នាក់ តាមរយៈការធ្វើតេស្តរហ័សដោយឧបករណ៍ (rapid test ) ដោយក្នុងនោះរួមមាន ៖ ១-ឈ្មោះ បាន រ៉ាសុី ប្រុសអាយុ២៨ឆ្នាំ, ២-ឈ្មោះវុធ សុផារត្ន័ ស្រីអាយុ២៦ឆ្នាំ, ៣-ឈ្មោះយ៉ែម ស្រីនិច្ច ស្រីអាយុ២៦ឆ្នាំ, ៤-ឈ្មោះយ៉ែម ចាន់អុី ប្រុសអាយុ២៣ឆ្នាំ ៥-ឈ្មោះចាន់ ស្រីណី ស្រីអាយុ២៥ឆ្នាំ ទាំង៥នាក់ មានទីលំនៅភូមិភ្នំកន្តូត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និង៦-ឈ្មោះឆាយ សារ៉េត ប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិ៣ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ អ្នកទាំង៦ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ។ ដោយឡែក អ្នកប៉ះពាល់ប្រយោលចំនួន១១នាក់ ត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅផ្ទះ និងអ្នកធ្វើតេស្តអវិជ្ជមាន ចំនួន៣៣នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ ។

លោកអភិបាលក្រុងដដែល បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលដឹងខ្លួនថា បានប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយអ្នកធ្វើតេស្តវិជ្ជមានកូវីដ-១៩ ទាំង៦នាក់លើ សូមប្រញាប់ប្រញាល់មក ធ្វើតេស្ត និងធ្វើចត្តាឡីស័ក ដើម្បីចូលរួមបង្កាទប់ស្កាត់ ការចម្លងរាលដាលនូវជំងឺកូវីដ-១៩នេះ ចូលក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរឡើង ។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមិនពាក់ព័ន្ធ សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ របស់រដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ៕

ចំណែក