ជនសង្ស័យ២នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធសំណុំរឿងថ្នាំញៀនពីរករណីផ្សេងគ្នា

70

បាត់ដំបង ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន និងកម្លាំងនគរបាលស្រុកបវេល ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធសំណុំរឿងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនពីរករណីផ្សេងគ្នា។ 

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា ករណីទី១ ធ្វើឡើងដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កាលពីវេលាម៉ោង ១៦និង៣៥នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នី រដ្ឋា ហៅ ខុង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន០២ថង់ និង ១៨កំណាត់ទុយោ ទម្ងន់ ១០,២៥ក្រាមទាំងសំបក, ទូរស័ព្ទដៃចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ 

ករណីទី០២ ធ្វើឡើងដោយកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបវេល កាលពីវេលាម៉ោង ១៤និង១០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៅ ផេង ហៅ ម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០១ថង់ ទម្ងន់ ១៤,៧២ក្រាមទាំងសំបក, ទូរស័ព្ទដៃចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ 

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ 

ដោយ ៖ សាលី

ចំណែក