សំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន វីរ:ប៊ុនថាំ ទាំង៣សាខានៅខេត្តបាត់ដំបង លទ្ធផលតេស្តលើកទី២ គឺ អវិជ្ជមានទាំងអស់

57

បាត់ដំបង ៖ បុគ្គលិកសាខាក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ សរុបចំនួន៨៨នាក់ នៅខេត្តបាត់ដំបង លទ្ធផលតេស្តលើកទី២ គឺ បានបញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ទាំងអស់ នេះបើយោងតាមការបញ្ជាក់ពីលោក វឿង ប៊ុន រេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ។ 

លោកប្រធានបានបញ្ជាក់បន្ថែមថា ក្រៅពីបុគ្គលិកទាំង៨៨នាក់ទទួលបានលទ្ធផលអវិជ្ជមាន ដោយឡែកចំពោះអ្នកបើកបររថយន្តដែលរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ លើកដំបូងតាមរយៈការធ្វើតេស្តរហ័សលើកទី០១នោះ ក្រោយមកក៏បាននាំយកសំណាកតេស្តលើកទី២ នៅមន្ទីរពិសោធន៍ខេត្តបាត់ដំបង ជាលទ្ធផល គឺ ទទួលបានអវិជ្ជមានផងដែរ ។ 

គួរបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខេត្តបាត់ដំបង បាននាំយកសំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន វីរ:ប៊ុនថាំ បួនសាខានៅក្នុងខេត្តបាត់ដំបង សរុបចំនួន៨៧នាក់ ក្នុងនោះស្រីចំនួន៣៥នាក់ ដើម្បីតេស្តរកមេរោគកូវីដ-១៩ បន្ទាប់ពីមានអ្នកបើកបររថយន្តក្រុមហ៊ុនម្នាក់ដែលតេស្តរហ័សលើកទី១ ឃើញវិជ្ជមាន ហើយក្រោយមកក៏បញ្ជូនសំណាកមកតេស្តលើកទី២ នៅមន្ទីរពិសោធន៍ ដែលលទ្ធផលទទួលបានអវិជ្ជមានដូចគ្នាជាមួយនឹងបុគ្គលិកទាំង៨៧នាក់នោះផងដែរ ៕

ដោយ ៖ សាលី

ចំណែក