សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ទទួលថវិកាពីអាជីវករស្រុកមង្គលបុរី ក្នុងឱកាសខួបលើកទី១៥៨

75

បន្តាយមានជ័យ ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានទទួលថវិកាឧបត្ថម្ភពីសប្បុរសជន ជាអាជីវករ ស្រុកមង្គលបុរី ក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ។   

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ មិនមានការប្រារព្ធមិទ្ទីងថ្នាក់ខេត្ត ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ នាពេលខាងមុខនេះឡើយ ។ ឯកឧត្តមបន្តថា ទោះបីសាខាមិនបានរៀបចំពិធីមិទ្ទីង អបអរខួបទី១៥៨ ខាងលើក៏ពិតមែន ក៏សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅតែបន្តកៀរគរ រកមូលនិធិ និងស្វាគមន៍ការចូលរួមបរិច្ចាកនូវ ថវិកា សម្ភារៈ ដោយស្ម័គ្រចិត្ត ពីព្រះតេជគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា មន្ត្រីរាជការនៃស្ថាប័នរដ្ឋ និងវិស័យឯកជន ដូចដែលធ្លាប់បានធ្វើការពីរឆ្នាំកន្លងមកនេះ ។ ជាក់ស្ដែងនាថ្ងៃនេះ ក្នុងនាមសាខាកាកបាទក្រហមខេត្ត ក៏សូមថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សប្បុរសជនជាអាជីវករ ស្រុកមង្គលបុរី ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួន ជួយដល់កាកបាទក្រហម ដែលជាវិស័យមនុស្សធម៌ធំជាងគេក្នុងប្រទេសកម្ពុជា ហើយកាកបាទក្រហម នឹងយកនូវអំណោយទាំងអស់នេះ ទៅជួយដល់ប្រជាពលរដ្ឋទីទាល់ក្រ ចាសជរាគ្មានទីពឹង រងគ្រោះធម្មជាតិ ។ល។ អោយចំគោលដៅ។

គួរបញ្ជាក់ថា ថវិកាដែលទទួលបាននាពេលនេះ អាជីវករចំនួន ១៩រូប សរុបថវិកាចំនួន១០៣៨៨ដុល្លារសហរដ្ឋអាមេរិក ៕

ចំណែក