Connect with us

ព័ត៌មានជាតិ

នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង! កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រត្តិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ ០១ករណីក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៤និង៤០នាទី​ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៦ ភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលជាលទ្ធផលសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន!
១,ឈ្មោះ ពោ សុផាន់ណា ហៅណេ ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
២,ឈ្មោះ វន កុសល់ ហៅសឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (មានដីកាបង្កាប់ឲ្យចាប់ខ្លួន លេខ ១៧៨ ត.ព្រ ចុះថ្ងៃទី២៥ មិនា ឆ្នាំ២០២២ របស់លោក អុី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង)
៣,ឈ្មោះ ឡោ សិលា ហៅអ៊ុក ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅ ភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានចាប់យកសម្ភារវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៨កញ្ចប់(ទម្ងន់ ៤៤.៦៣ ក្រាមទាំងសំបក), ថ្នាំគ្រាប់ពណ៌ក្រហម(WY)ចំនួន ០៧គ្រាប់ (ទម្ងន់ ២.០០ ក្រាមទាំងសំបក) , ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០១គ្រឿង ,ទូរស័ព្ទដៃចំនួន០២គ្រឿ,ម៉ូតូ០១គ្រឿងម៉ាកហុងដា អ៊ឹមអេសអិច(MSX ចាស់)
រួមជាមួយសំភារៈច្រករំលែកថ្នាំញៀនលក់ និងសំភារៈប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី។