ក្មេងទំនេីងមួយក្រុម ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមច្បាប់

បន្ទាយមានជ័យ​ ៖ ក្រុមក្មេងទំនើង ៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោយជិះម៉ូតូដេញកាប់យុវជនម្នាក់ មិនបានសម្រេច ។

លោករវសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័​ណ​ បានឲ្យដឹងថា ជនសង្ស័យខាងលើ រួមមាន ៖ ១. ឈ្មោះ ឡេង ប៉ឹប ភេទប្រុស អាយុ១៧ឆ្នាំ, ២.ឈ្មោះ សៀក សុខអាន ភេទប្រុស អាយុ១៧ឆ្នាំ,​៣.ឈ្មោះ ហាត់ កុយ (ហៅ ចាន់) ភេទប្រុស អាយុ១៨ឆ្នាំ,​៤.ឈ្មោះ មៅ ពិឈិញ ភេទប្រុស អាយុ១៧ឆ្នាំ,​ ៥.ឈ្មោះ ឌី រ៉ាឌិន ភេទប្រុស អាយុ២០ឆ្នាំ ។ ទាំង៥នាក់ ត្រូវបានកម្លាំងរបស់លោក ធ្វើការឃាត់ខ្លួន កាលពីម៉ោង ១៥ និង១៥នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ៧ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយធ្វើសកម្មភាព ដេញកាប់ទៅលើ ជនរងគ្រោះឈ្មោះ ផាត សុវណ្ណារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ តែកាប់មិនបានសម្រេច​ ព្រោះជនរងគ្រោះបានរត់ចូលក្នុងផ្ទះប្រជាពលរដ្ឋដេីម្បីឱ្យគេជួយ ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូត កាំបិតខ្វែវចំនួន ០៤ដើម​ (ដងដែកចំនួន០២ដើម និងដងឈើចំនួន ០២ដើម), និងម៉ូតូចំនួន០៣គ្រឿង ៕

CATEGORIES
Share This