លួចម៉ូតូពីខេត្តបាត់ដំបងមកសម្ងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០១នាក់

ខេត្តបាត់ដំបង! កម្លាំងការិយាល័យជំនាញដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង  នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរួមជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់ បានចុះសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះប្រតិបត្តិការបង្ក្រាប ករណីលួចយកម៉ូតូ០១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យ០១នាក់

។លោកវរសេនីយ៍ឯកឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១២និង០៤នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២  នៅចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ជនសង្ស័័យត្រូវបានឃាត់ខ្លួនឈ្មោះផល រិទ្ធិ ហៅខ្លា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅមិនពិត ប្រាកដ និងបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខ០១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ០១គ្រឿង(ជារបស់ ជនរងគ្រោះ)បន្ទាប់មកជនសង្ស័យនិងមធ្យោបាយជិះធ្វើសកម្មភាពត្រូវបានការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោងប្រហែល២១និង១០នាទីនៅចំណុច ក្រុមទី០១ ភូមិបវេល០១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពចូលលួចយកម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០២២លេខតួ-ម៉ាស៊ីន  6206406 ពាក់ស្លាកលេខ កំពង់ចាម1AB-7749ដែលជារបស់ជនរងគ្រោះឈ្មោះឆុន រីមឆេង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិគឹងណាយ ឃុំគឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម  បច្ចុប្បន្នមកស្នាក់នៅបណ្តោះអាសន្នភូមិបវេល០១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង រួចជិះរត់គេចខ្លួនទៅក្រុងប៉ោយប៉ែតបាត់រហូតដល់ថ្ងៃខែឆ្នាំខាងលើទើបកម្លាំងយើងសហការគ្នាឃាត់ខ្លួនជនសង្ស័យបានតែម្តង។

CATEGORIES
Share This