គ្រួសារទុរគតជនពីរនាក់ប្តីប្រពន្ធទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់អោយក្រុមការងារសាខាខេត្តដឹកនាំដោយ លោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខា និងសហការីដោយមានការចូលរួមពីលោក កាន់ ប៊ុនថុល ប្រធានការិយាល័យទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្តបាត់ដំបង មន្រ្តីអនុសាខាស្រុកសំឡូត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនគ្រួសារទុរគតពីរនាក់ប្តីប្រពន្ធរស់នៅភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ គ្រួសារខាងលើនេះមានប្រពន្ធឈ្មោះ សូត្រ ខឿន អាយុ៦០ឆ្នាំ មានជំងឺប្រចាំកាយស្លាប់មួយជំហៀងខ្លួន និងប្តីឈ្មោះ ហេន ម៉េងអ៊ី អាយុ៧០ឆ្នាំ  ធ្វើចំការដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ចំណែកឯកូនៗសុទ្ធតែមានគ្រួសារនិងបែកផ្ទះរៀងៗខ្លួន ។

ក្នុងឱកាសនោះ លោកនាយកសាខាខេត្ត បានពាំនាំនូវប្រសាសន៍របស់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរចំពោះគ្រួសារអ្នកទាំងពីរ។លោកនាយកសាខាបានបញ្ជាក់ថា៖«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃើញព័ត៌មានករណីគ្រួសារមួយនេះ សម្តេចបានសម្តែងនូវក្តីអាណិតអាសូរ និងបានផ្តល់អនុសាសន៍ដល់ឯកឧត្តមសុខ លូ ប្រធានគណៈកម្មាធិការសាខា ចាត់ឱ្យក្រុមការងារចុះភ្លាមៗដើម្បីនាំយកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលើកទឹកចិត្តដល់គ្រួសារប្តីប្រពន្ធខាងលើ ឱ្យខិតខំតស៊ូប្រឹងប្រែងតទៅមុខទៀត  ហើយការផ្តល់អំណោយនាពេលនេះនឹងអាចកែប្រែជីវភាពឱ្យបានល្អប្រសើរជាងមុន»។ជាមួយគ្នានេះ លោកនាយកសាខា ក៏បានផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យស្អាត ហើយចំពោះកូនៗវិញ ត្រូវមើលថែទាំឪពុកម្តាយឱ្យបានល្អដើម្បីភាពកក់ក្តៅនៅក្នុងគ្រួសារ។

ជាកិច្ចឆ្លើយតបក្រុមគ្រួសារខាងលើបានសម្តែងនូវក្តីរំភើបក្តុកក្តួលឥតឧបមានិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀតរួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាករួមមានស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាទៀតផង។

សូមបញ្ជាក់ថា អំណោយដែលសាខាផ្តល់ជូនរួមមាន ៖ អង្ក ១៥០គីឡូក្រាម ,មី៤កេស,ទឹកត្រី៤យូ,ទឹកស៊ីអ៊ីវ ៤យូរ ត្រីខ ៤យួ និងថវិកា១លានរៀល ដោយឡែកថវិការបស់អនុសាខាស្រុកឧបត្ថម្ភបន្ថែមរួមមាន អង្ក ៥០គីឡូក្រាម,ទឹកត្រី១យួរ,ទឹកកស៊ីអ៊ីវ១យួរ,ទឹកបរិសុទ្ធ១កេស,សារុង១ ក្រមា១,ត្រីខ២យួរ និងថវិកា៤០ម៉ឺនរៀលផងដែរ ៕

CATEGORIES
Share This