Connect with us

ព័ត៌មានជាតិ

ដុតបំផ្លាញចោលវត្ថុតាងគ្រឿងញៀនចំនួនបីខេត្តជាប់ព្រំដែនកម្ពុជាថៃនាឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ វត្ថុតាងជាគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួនបីខេត្តជាប់ព្រំដែនកម្ពុជាថៃដែលសមត្ថកិច្ចបង្រ្កាបបានហើយបញ្ចប់និតិវិធីដល់តុលាការត្រូវបានធ្វើការដុតបំផ្លាញចោលកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្នុងបរិវេណសាកលវិទ្យាល័យជាតិមានជ័យក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍ដែលរាយការណ៍ដោយលោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យគ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលមានចំនួន៣ខេត្តដែលត្រូវកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហរួមមាន៖១.ខេត្តបន្ទាយមានជ័យមានចំនួន៤៤សាលក្រម មានថ្នាំញៀនប្រភេទម្ស៉ៅក្រាម(ទឹកកក)ទម្ងន់៤០,១១១.៥២ក្រាម ថ្នាំញៀនប្រភេទគ្រាប់WYមានចំនួន៣,៨៣៦គ្រាប់ ថ្នាំញៀនចំរុះ(ថ្នាំក្រវី)ទម្ងន់៧១.១ក្រាម ថ្នាំញៀនប្រភេទទឹក(កេតាមីន)ចំនួន១២០ដប កញ្ឆាក្រៀមទម្ងន់២,៧៣៧.៨ក្រាម។២.ខេត្តឧត្តរមានជ័យមានចំនួន៤២សាលក្រម មានថ្នាំញៀនមេតំហ្វេតាមីនប្រភេទម្ស៉ៅពណ៌សថ្លាICEទម្ងន់ថ្នាំ៣៩២.៤៧ក្រាម សារធាតុញៀនមេតំហ្វេតាមីនប្រភេទគ្រាប់(WY)ពណ៌ក្រហមចំនួន២៨៥គ្រាប់ស្មើ២៧,៧០ក្រាម។៣.ខេត្តប៉ៃលិនមានចំនួន២៦សាលក្រម មានថ្នាំញៀនមេតំហ្វេតាមីនWYមានចំនួន៣៣៩គ្រាប់ស្មើ២៨.៧ក្រាម ប្រភេទម៉ាទឹកកក ICEទម្ងន់ថ្នាំ៧៣៣.១៤ក្រាម។
ក្នុងពិធីដុតបំផ្លាញនេះផងដែរយុវជនអប់រំស្ដារនីតិសម្បទានៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាកនៃខេត្តបន្ទាយមានជ័យ បានធ្វើការប្ដេជ្ញាចិត្តបញ្ឈប់នូវការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ធ្វើជាកូនល្អក្នុងគ្រួសារឈប់សេពគប់មិត្តភក្តិមិនល្អនិងត្រូវនិយាយថាទេសម្រាប់គ្រឿងញៀន។
ឯកឧត្តមអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានអានសារលិខិតរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានខ្លឹមសារបញ្ជាក់ថា ដូចជាយើងខិតខំប្រឹងប្រែងទទួលបានផលល្អយ៉ាងនេះក្ដីប៉ុន្តែនិន្នាការរួមជាសកលកម្ពុជាយើងក៏ដូចជាបណ្ដាប្រទេសដទៃទៀតនៅតែប្រឈមគួរឲ្យព្រួយបារម្ភពីការប៉ុនប៉ងផលិតកែច្នៃរក្សាទុកជួញដូរនិងប្រើប្រាស់គ្រឿងញៀន ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគតយោងលើស្ថានភាពនេះនិងក្នុងគោលដៅ រក្សាបាននូវនិរន្តរភាពនៃប្រសិទ្ធភាពការងារជាបន្ទាន់ចំនួនពិសេសក្នុងបរិបទពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹងវិបត្តិនានាពិសេសផ្នែកសុខភាពនិងមនុស្សធម៌ហើយក៏សូមអំពាវនាវដល់បងប្អូនកូនក្មួយព្រមទាំងចៅចៅដែលជាជនរួមជាតិទាំងអស់ពិសេសមាតាបិតានិងអាណាព្យាបាលសុំបន្តចូលរួម គាំទ្រឲ្យបានកាន់តែសកម្មថែមទៀតដើម្បីរួមគ្នាបង្ការទប់ស្កាត់និងដោះស្រាយនូវរាល់បញ្ហាដែលអាចកើតមានឡើងនៅក្នុងសហគមន៍។ ឯកឧត្ដមកែគឹមយ៉ានបានមានប្រសាសន៍លើកឡើងថាជាការពិតណាស់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ប៉ុន្តែប្រសិនបើគ្មានការចូលរួមពីប្រជាពលរដ្ឋវិស័យឯកជននិងសហគមន៍ដែលនោះការងារនេះនឹងមិនទទួលបានភាពជោគជ័យនោះឡើយមានន័យថាទន្ទឹមនឹងវិធានការអនុវត្តច្បាប់និងការគាំពារផ្នែកសុខុមាលភាពសង្គមកាន់តែប្រសើរចាំបាច់ត្រូវជំរុញការចូលរួមពីគ្រប់សមត្ថភាពដែលរួមមានចាប់ពីបុគ្គលម្នាក់ក្រុមគ្រួសារ អាណាព្យាបាលសមាជិកសហគមន៍អង្គការសង្គមស៊ីវិលវិស័យឯកជននិងផ្នែកសាសនាផងដែរ។ចុងក្រោយឯកឧត្ដមកែគឹមយ៉ានបានមានប្រសាសន៍សង្កត់ធ្ងន់ថាគ្រឿងញៀនទាំងអស់ត្រូវដុតបំផ្លាញហើយចំពោះជនណាដែលពាក់ព័ន្ធគ្រឿងញៀនសូមបញ្ឈប់ជាបន្ទាន់បើនៅតែប្រព្រឹត្តមិនអាចរួចពីសំណាញ់ច្បាប់បាននោះឡើយបញ្ចប់កម្មវិធី អធិបតីបានធ្វើការដុតបំផ្លាញចោលនូវគ្រឿងញៀនគ្រប់ប្រភេទ។