Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទលួចមាន ស្ថានទម្ងន់ទោស(ឆក់យកទូរស័ព្ទដៃ) 

ខេត្តបាត់ដំបង!កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបដែលដឹកនាំដោយលោកវរសេនីយ៍ឯកឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំបានចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកទូរស័ព្ទដៃ)០១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៤ នាក់ ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានឱ្យដឹងថាកិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១៤និង៥៧នាទីថ្ងៃទី  ២៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្រុមទី១៨ ភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៤នាក់រួមមាន 1-ឈ្មោះ ដួង ឃីម ភេទ ប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកោះរហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង 2-ឈ្មោះ រស់ បញ្ញា ហៅខ្លឹង  ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង 3-ឈ្មោះ ឃឿន សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង 4-ឈ្មោះ ណាន ណេត ភេទប្រុស  អាយុ១៧ឆ្នាំ មានទីលំនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងបានដកហូតវត្ថុតាងរួមមាន៖ទូរស័ព្ទដៃ  ០១ គ្រឿងម៉ាកOPPOA5sពណ៌ក្រហម(ជារបស់ជនរងគ្រោះផងដែរ)។លោក ឈឿង គឹមសុង បានបញ្ជាក់ថាជនសង្ស័យទាំង០៤នាក់ខាងលើកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅ ចំណុចមុខសាលាខេត្តបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង វេលាម៉ោងប្រហែល២៣និង២០  នាទី ពួកគេបានធ្វើសកម្មភាពជិះម៉ូតូចំនួន០២គ្រឿងទៅឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះសុន សុភី ភេទប្រុស  អាយុ១៨ឆ្នាំមានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខណៈពេលដែលជនរងគ្រោះកំពុងជិះកង់ចុច ទូរស័ព្ទ ។ក្រោយពីឃាត់ខ្លួនជនសង្ស័យបច្ចុប្បន្នត្រូវបានការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី  ។