រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំទីតាំងថ្មីមួយកន្លែងទៀត សម្រាប់ព្យាបាលជំងឺជំងឺកូវីដ-១៩

116

បន្ទាយមានជ័យ ៖ បន្ទាប់ពីមានករណីវិជ្ជមានកូវីដ-១៩ និងបានរកឃើញ ទៅប្រជាពលរដ្ឋ ជាបន្តបន្ទាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះរៀបចំទីតាំងអគារភោជនីយដ្ឋាន មួយកន្លែងសម្រាប់ធ្វើជាទីតាំងសម្រាកព្យាបាល អ្នកជំងឺកូវីដ-១៩។ 

អគារភោជនីយដ្ឋាន ដែលត្រូវបាន រៀបចំខាងលើ ជាទីតាំងភោជនីយដ្ឋានរបស់លោក តាំង ប៊ុនហេង នៅក្រុងប៉ោយប៉ែត ផ្តល់រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់បង្កើតជាទីកន្លែង សំរាកព្យាបាលអ្នកមានជំងឺកូវីដ-១៩ ។ 

ជាការឆ្លើយតបទៅនឹងការផ្តល់ជូនទីតាំងសម្រាប់សម្រាកព្យាបាល អ្នកជំងឺកូវីដនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃ របស់ម្ចាស់ភោជនីយដ្ឋាន តាំង ប៊ុនហេង និងក្រុមគ្រួសារ បានរួមចំណែកគិតគូររដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានផ្តល់ទីតាំងដ៏ធំទូលាយ និងល្អនេះ ។ 

ជាមួយគ្នានេះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក្រុមការងារ ឲ្យរៀបចំកន្លែងទីផ្សារសម្រាប់ ដោះស្រាយបញ្ហាដល់បងប្អូនរស់នៅតំបន់បិទខ្ទប់ ក្នុងក្រុងប៉ោយប៉ែត ដោយបងប្អូនប្រជាពលរដ្ឋ អាចអញ្ជើញមកទិញស្បៀងអាហារ តម្លៃទាបជាងទីផ្សារ នៅទីតាំងខាងលិចផ្សារប៉ោយប៉ែតថ្មី ( ផ្សារអគ្គៈ ) ក្រុមការងារ នឹងមានរថយន្តចែកចាយទៅតាមបណ្តាភូមិ ដោយកំណត់តម្លៃលើមុខទំនិញដូជា ៖ មី១កេះ តម្លៃ ២០,០០០ រៀល, ត្រីខ១យួរ តម្លៃ១៩,០០០ រៀល, ពងទា១បន្ទះ តម្លៃ១៣,០០០ រៀល, អង្ករម៉ាលីស១ការ៉ុង តម្លៃ១២០,០០០ រៀល  ៕

ចំណែក