បែកធ្លាយ​រូបភាព​​ប្រធាន​មន្ទីរសុខាភិបាលបន្ទាយមានជ័យ នាំកូនចៅផឹកស៊ី​ នៅ​ក្នុងបរិវេន​មន្ទីរ​សុខាភិបាល ក្នុងថ្ងៃចូលឆ្នាំ

487

បន្ទាយមានជ័យ ៖ លោកឡេ ច័ន្ទសង្វាត បានឡើងធ្វើប្រធានមន្ទីរសុខាភិបាល ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ កន្លងមក ​មិនទាន់​​បានកន្លះឆ្នាំផង​ ស្រាប់តែ​បែកធ្លាយ​រឿងអាស្រូវ នាំកូនចៅផឹកស៊ី​យ៉ាង​សប្បាយ​អឺងកង នៅក្នុងបរិវេន​មន្ទីរ​សុខាភិបាល។

ប្រភពច្បាស់ការមួយ​បានបញ្ជាក់មកថា ​​លោក​ប្រធានមន្ទីរសុខាភិបាលខេត្ត​ នាំកូនចៅផឹកស៊ីនៅក្នុងបរិវេន​មន្ទីរ​សុខាភិបាល​ ក្នុងថ្ងៃចូលឆ្នាំ​ដែលរដ្ឋាភិបាល​ធ្វើការ​ហាមឃាត់​ជាដាច់ខាត​ក្នុងពេលកំពុងផ្ទុះ​ជម្ងឺកូវីដ១៩ ខ្លាំង​​នៅក្នុង​សហគមន៍​​ដែលផ្គើនទៅ​នឹង​អនុសាសន៍​របស់សម្តេច។

ប្រភពច្បាស់ការដដែល បានឲ្យដឹងទៀតថា កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ ​មានមន្ត្រីសុខាភិបាល ​និងបុគ្គលិកពេទ្យ ជាច្រើននាក់​​​បាននាំគ្នាផឹក​ស៊ី​នៅក្នុងបរិវេនមន្ទីរសុខាបាល​ខេត្តបន្ទាយមានជ័យ​ យ៉ាងសប្បាយ​អឺងកង​ធ្វើឲ្យប្រជាពលរដ្ឋ​រស់នៅម្តុំនោះ  បាននាំគ្នាថត​​ហើយបង្ហោះ​យ៉ាងព្រោងព្រាត ដែលហាន​ប្រឆាំង និងសេចក្តីជូនដំណឹង របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងសម័យ រដ្ឋាភិបាល មន្ត្រីរាជការ កងកំលាំងទាំង៣ ប្រជាពលរដ្ឋនាំគ្នាំប្រឆាំង​និង​ជម្ងឺ​ដ៏កាចសាហាវ កូវីដ១៩ ដែលកំពុងឆ្លងនៅតាមសហគមន៍។

យ៉ាងណាម៉ិញបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់​ប្រជាពលរដ្ឋ និង មន្ត្រីរាជការគ្រប់ផ្នែកគ្រប់ស្ថាប័ន ទាំងអស់ នៅក្នុងព្រះរាជា​ណា​​ចក្រកម្ពុជា​ មិនឲ្យមានការជួបជុំគ្នា ផឹកស៊ីជួបជុំគ្នាច្រើន គ្រប់បែបយ៉ាង​ទាំងអស់  ព្រោះខ្លាចឆ្លង ជំងឺកូវីដ.១៩ ។ ដោយឡែកគេសង្កេតឃើញថា លោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ​ធ្វើសកម្មភាព ផ្គើន​និងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលទៅវិញ ដោយបានជួបជុំគ្នា​ផឹកស៊ី ជាមួយបុគ្គលិកពេទ្យកូនចៅក្រោមឱវាទ ​នៅក្នុង បរិវេណ មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយអឺងកង ជាក់ស្ដែងដូច​ឃើញ នៅក្នុងរូបភាពនេះស្រាប់ ។

ក្នុងនោះ មានប្រជាពលរដ្ឋ រិះគន់ថា តើក្រសួងសុខាភិបាល គួរចាត់វិធានការ​យ៉ាង​ណាជាក់ស្តែងដូចឃើញក្នុងរូបភាពនេះស្រាប់ ដែលហ៊ានប្រឆាំង​និង​សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ ២៤៩ /២១សជណ ចុះថ្ងៃទី ១៥ មេសា ឆ្នាំ ២០២១ ជាពិសេស ប្រឆាំង អនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ។

ពាក់ព័ន្ធ និងរឿងនេះ  ភ្នាក់ងារ​យើង​បានធ្វើការទំនាក់ទំនង​លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​ស្រាយ​ផងដែរ ប៉ុន្តែ​ខលចូលដំបូង​មិនលើក​ ខលចូលលើកទី២ បែរជាកូនចៅលើកថា មេកំពុងជាប់ប្រជុំ។

គួរបញ្ជាក់ថា ថ្មីៗនេះ​លោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាល​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន​ក្នុងស្រុកមួយ​ចំនួន​បានចុះផ្សាយ ភាព​មិនប្រក្រតីមួយចំនួន​រឿង​ស៊ីដាច់​លុយ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបុគ្គលិក​​ជាប់កិច្ចសន្យា​ បើចង់ជាប់ចូល​ក្របក្របខណ្ឌ​ជាគ្រូពេទ្យ កំពុងតែក្តៅគគុក​ មិនទាន់ចប់ផង ឥលូវ​លេច​ធ្លាយ​រឿងផឹកស៊ី​ក្នុងមន្ទីរសុខាភិបាល​ មួយករណីទៀត​ ។

តើបញ្ហានេះ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ​នឹងមានវិធាន​ការបែប​ណា​ចំពោះទង្វើផ្គើនផឹកស៊ី របស់លោក ឡេ ច័ន្ទសង្វាត ប្រធាន​មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ រួមទាំងបក្សពួកមួយចំនួន ក្នុងឱកាស​ចូលឆ្នាំ​ដែលផ្គើន នឹងអនុសាសន៍របស់សម្តេចនោះ៕

ដោយ ៖ ០៩៦ ៤៩ ៣៩ ៩៩៨

ចំណែក